​ម៉​ង់ ចាន់​កញ្ញា បង្កើត​ក្រុម​រាំ​ផ្ទាល់ខ្លួន​

537

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ដែល​ទើបតែ​ប្រជាប្រិយ​ថ្មី​នេះ កញ្ញា ម៉​ង់ ចាន់​កញ្ញា បានបង្ហាញ​មុខ​ក្នុង​ប្រគំ​តន្ត្រី​ធំ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥ ដោយ​បង្ហើប​ពី​យុទ្ធសាស្ត្រ និង​ការពង្រឹង​ទីផ្សារ​របស់ខ្លួន​។

​ខណៈ​វិថី​សិល្បៈ គឺជា​វេទិកា​ប្រជែង​គ្នា​ដ៏​ខ្លាំង​មួយ ទាំង​សម្រស់​ភាព​ឡូយឆាយ​និង​ទេពកោសល្យ​ស្រី​ស្អាត ម៉​ង់ ចាន់​កញ្ញា បាន​បង្កើត​នូវ​យុទ្ធវិធី​ថ្មី​ដោយមាន​ជំហរ​ថា​ស្ទុះ​ជាង​មុន​។ នាង​បាន​សម្រេចបាន​នូវ​សមាជិក​ក្រុម​រាំ​។​សមិទ្ធិ​ថ្មី​នេះ​ចេញដំណើរ​មួយ​ប្រាវ​បានធ្វើ​ឲ្យ ម៉​ង់ ចាន់​កញ្ញា​មានការ​ប្រែប្រួល​ដោយ​មិន​នឹកស្មាន​ដល់​។​

​តារាចម្រៀង​សិច​ស៊ី​បានឱ្យដឹង​ក្នុង​ប្រគំ​ន្ត្រី ខា​រ៉ា​បាវ ស្បា​ក​២០១៨ និយាយថា ដើម្បី​ជាប់​ឈ្មោះ​ជា​តារាចម្រៀង​ម្នាក់​ក្នុង​ផលិតកម្ម​ធំ​ល្បីល្បាញ បាន​ខិតខំ​ដុសខាត់​សមត្ថ​ភាពជា​បន្តបន្ទាប់​។ គ្រាន់តែ​ដឹងថា ខាង​ថ្នាក់លើ​ជួយផ្តល់​ឱកាស​ទីផ្សារ​ឲ្យ​មានការ​វាយលុក គឺ​ក​ញ្ញាប​ន្ឋូ​រ​ដៃ​ពេក​ទេ​សម្រាប់​ការ​ប្រជែង​យក​ប្រជាប្រិយភាព​។ បើ​ទោះ​នាង​មិនអាច​ដើរទៅ​កាន់​ពាន​ខេ​ម​បូ​ឌា​អាយ​ដល រដូវ​កាល​ទី​២ បាន​មែន​តែ​ក្រោយ​ឆ្លងកាត់​វគ្គ​ផ្សាយ​ផ្ទាល់​បាន​៧​សប្តាហ៍ ល្មម​ធ្វើ​ឲ្យ​រូបនាង​គេ​ស្គា​ល់ហើយ​ហង្ស​មាស​ក៏​កត់សម្គាល់ថា កញ្ញា​មាន​ជំនាញ និង​ស្នាដៃ​ល្អ​មិនអាច​មើលរំលង​បាន​។​

​កញ្ញា ម៉​ង់ ចាន់​កញ្ញា​បានបង្ហាញ​វត្តមាន​សារជាថ្មី​ម្តងទៀត កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា បាន​ប្រាប់ថា ព្រោះតែ​មើលឃើញ​ពី​តារាចម្រៀង​ត្រូវមាន​ការរៀបចំ​ខ្លួន​បែបណា​ឲ្យ​ទាក់​អារម្មណ៍​ទាក់ចិត្ត​ទស្សនិកជន ទើប​នាង​បាន​បង្កើតជា​ក្រុម​រាំ​ឡើង​។ ការបង្កើត​ក្រុម​រាំ​នេះ ដើម្បី​ឲ្យ​បទ​ចម្រៀង​ផ្នែក​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​នាង មើលទៅ​ប្លែក​ក្រោយពេល​រំលេច​ក្បាច់​រាំ​លើ​ឆាក​។ ម្យ៉ាងទៀត​តារាចម្រៀង​ឥឡូវ​ត្រូវតែ​មាននូវ​ក្បាច់​រាំ​ក្រុម​រាំ​ទើប​មាន​ទីផ្សារ​។

​នាង​បន្តថា ការប្តូរ​ជំហរ​ថ្មី​ដើម្បី​ឲ្យ​មានតម្លៃ​ទីផ្សារ​កើន​ជាង​មុន ព្រោះ​ក្រុម​រាំ​ដែល​នាង​បង្កើត​មានការ​ឧបត្ថម្ភ​ផ្ទា​ល់ពី​រូបនាង​ទាំង​សំលៀកបំពាក់ និង​ប្រាក់​ថ្លៃ​ការងារ ទើប​ជំ​ហ៊ាន​ដំបូង​យកតែ​៤​រូប មក​រាំ​ជាប្រចាំ​សិន​៕