​ម្ចាស់ផ្ទះ​តាកែវ City Bird (A) ក្លាយជា​ជើងឯក​មណ្ឌល​តាកែវ នៃ​ព្រឹត្តិការណ៍ Tiger Street Football 2020

122
ចែករម្លែក
​ម្ចាស់ផ្ទះ​តាកែវ City Bird (A) ក្លាយជា​ជើងឯក​មណ្ឌល​តាកែវ នៃ​ព្រឹត្តិការណ៍ Tiger Street Football 2020

ដោយៈ​ក្រុមហ៊ុន​/ ​តាកែវៈ ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា Tiger Street Football 2020 មណ្ឌល​ខេត្ត​ប​តាកែវ ដែលជា​មណ្ឌល​ខេត្ត​ចុងក្រោយ​នោះ បានបញ្ចប់​ការប្រកួត​ហើយ ដោយ​សម្រាំង​បាន​ក្រុម​ខ្លាំង​ចំនួន​ប្រាំ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។ ក្នុងចំណោម​ក្រុម​ខ្លាំង​ទាំង​៥​ដែល​ឈ្នះ​កៅអី​ឡើងមក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នោះ​ក្រុមបាល់ទាត់​ដែល​គ្រង​ដំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តតាកែវ គឺ​ក្រុមបាល់ទាត់ City Bird (A) ដោយ​យកឈ្នះ​ក្រុមបាល់ទាត់​បងប្អូន​អ្នក​លឿង​ក្នុង​លទ្ធផល​៣​ទល់​១​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​។

​ដោយឡែក ក្រុមបាល់ទាត់​ដែល​ឈ្នះ​ចំណាត់​លេខ​៣​បាន​ទៅលើ​ក្រុមបាល់ទាត់ City Bird (B) ក្រោយ​ប្រកួត​យកឈ្នះ​ក្រុមបាល់ទាត់​ក្នុង​ខេត្តតាកែវ​ដូចគ្នា​ជាមួយ​ក្រុម ឥ​ន្ត្រី​គិរីវង់ ដោយ​លទ្ធផល​តានតឹង​៦​ទល់​៥ ខណៈដែល​មួយក្រុម​មានសំណាង​ឈ្នះ​កៅអី​ទៅលេង​នៅ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​៨​ក្រុម​ចុង​បាន​ទៅលើ​ក្រុមបាល់ទាត់ SK.Club​។​

ម្ចាស់ផ្ទះ​តាកែវ City Bird (A) ក្លាយជា​ជើងឯក​មណ្ឌល​តាកែវ នៃ​ព្រឹត្តិការណ៍ Tiger Street Football 2020

​ក្រោយ​ក្លាយជា​ម្ចាស់ផ្ទះ​ជើងឯក លោក អ៊ឹង ជាវ​យី ប្រធាន​ក្រុមបាល់ទាត់ City Bird (A) បាន​ថ្លែងថា អ្វីដែល​នាំ​ឲ្យ​ក្រុម​របស់លោក​ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តតាកែវ​នេះ ដោយសា​តែ​ទម្រាំ​ង​លេង​មាន​ភាពស៊ីសង្វាក់​គ្នា​និង​សាមគ្គីភាព​ក្នុង​ក្រុម​បានល្អ​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​ទើប​ធ្វើ​ឲ្យ​ក្រុម​ទទួលបាន​ជោគជ័យ​បែបនេះ​។ លោក ប្តេ​ជា្ញ​ថា នឹង​ពង្រឹងសមត្ថភាព​ក្រុម​បន្ថែមទៀត ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​ជូន​ខេត្តតាកែវ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ រាជធានី​ភ្នំពេញ​នាពេលខាងមុខ​ឆាប់ៗ​នេះ​។ លោក​បន្តថា ក្រុមបាល់ទាត់ City Bird (A) អាច​គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​តាកែវ​បាន ដោយសា​តែ​គ្រាប់​បាល់​នាំ​សំណាង​មួយ​គ្រាប់​នៅ​នាទី​ដំបូង​នៃ​ការប្រកួត​វគ្គ​ទី​២​ដែល​ទាត់​បញ្ចូល​ទី​ដោយ​អ្នកចាំទី កែន ប៊ុន ស័ក្ក តាម​ស្មើ​មួយ​ទល់នឹង​មួយ​ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម​បាន​កម្លាំងចិត្ត​បន្ត​រកបាន​ពីរ​គ្រាប់​បន្ថែមទៀត​រហូតដល់​បញ្ចប់​ការប្រកួត​។​

ម្ចាស់ផ្ទះ​តាកែវ City Bird (A) ក្លាយជា​ជើងឯក​មណ្ឌល​តាកែវ នៃ​ព្រឹត្តិការណ៍ Tiger Street Football 2020

​សូមជម្រាបថា មណ្ឌល​ខេត្តតាកែវ​នេះ ក្រុម​ជើងឯក​ទទួលបាន​ថវិកា​លើកទឹកចិត្ត​១.៥០០​ដុល្លារ​។ ក្រុម​ជើងឯក​រង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​១.០០០​ដុល្លារ​។​ក្រុម​ចំណាត់​លេខ​៣​ទទួលបាន​ថវិកា​លើកទឹកចិត្ត​៥០០​ដុល្លារ និង​ក្រុម​លេខ​៤​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​២០០​ដុល្លារ​។ ជាពិសេស​នឹង​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​តារាបាល់ទាត់​ពិភពលោក គឺ លោក Rio Ferdinand នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ នឹង​ថ្ងែ​ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។ សូមបញ្ជាក់ថា មណ្ឌល​ខេត្តតាកែវ ដែលជា​មណ្ឌល​ទី​៧​ចុងក្រោយ នៃ​ការ​សម្រាំង​ក្រុម​ពី​បណ្តា​ខេត្ត​នេះ មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​៤៨​ក្រុម​មកពី​៣​ខេត្ត ដូចជា ស្វាយរៀង ព្រៃវែង និង​តាកែវ​ម្ចាស់ផ្ទះ​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH៕សរន