​ម្ចាស់​ចម្ការ​ស្វាយ​ចុងឆ្នាំ​នេះ​យំ​លែងចេញ​ដោយសារ​ស្វាយ​អត់​បាន​ផល​ទីផ្សារ​ក៏​ស្ងាត់​ទៀត​

930
ចែករម្លែក
  • 1.6K
    Shares

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ចុងឆ្នាំ​២០១៨​ដែល​ម្ចាស់​ម្ការ​ស្វាយ​នីមួយៗ​ប្រឹង​ទាញយក​ផល​ឱ្យបាន​ស្វាយ​ផ្លែ​តាម​ការប្រើ​ថ្នាំ​ប៉ូវ​ឱ្យ​ផ្លែ​២​ទៅ​៣​ដង​ក្នុង​១​ឆ្នាំ​ដូច​បណ្តា​ឆ្នាំមុនៗ​ត្រូវ​ស៊យ​ធំ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​។​

លោក​ជុំ​សារឿន​ប្រធាន​សមាគមន៍​ស្វាយកែវ​រមៀត​គីរីរម្យ​និង​លោក​ទុយ​វរ​:​ប្រធាន​សមាគមន៍​ស្វាយកែវ​រមៀត​នៅ​ស្រុក​ឪ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​រស្មី​កម្ពុជា​ស្រដៀង​គ្នា​ថា​ភ្លៀង​ឆ្នាំនេះ​ច្រើនពេក​ធ្វើឱ្យ​អ្នកបាញ់​ថ្នាំ​ប៉ូវ​ឱ្យ​ផ្កាស្វាយ​ចេញ​ជា​ក្តឹប​ត្រូវ​រង្គោះ​ជ្រុះ​ផ្កា​ធ្លាក់​អស់​អត់​បាន​ផ្លែ​ទាំងអស់​។​

​អ្នកបាញ់​ថ្នាំ​ប៉ូវ​ខាត​ទាំង​ថ្លៃ​ថ្នាំ​ខាត​ទាំង​ថ្លៃ​ពលកម្ម​។​នេះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។​បើ​អត់​បាន​ទទួលផល​ស្វាយ​ម្តងនា​រដូវ​ប៉ូវ​យក​ផល​គឺ​ស្មើនឹង​ផល​ស្វាយ​រាប់ម៉ឺន​សែន​តោន​ដែល​ត្រូវ​យកមក​ផ្គត់ផ្គង់​ទីផ្សារ​។​បើ​ទទួលផល​វិញ​ក្នុង​១​ហិកតា​បាន​លើសពី​១០​តោន​។​

​ប្រភព​ទាំងពីរ​ប្រាប់ទៀតថា​ទីផ្សារ​ស្វាយ​លក់​ចេញទៅ​ប្រទេសក្រៅ​ក៏​ស្ងាត់​ទៀត​មិន​ថា​វៀតណាម មិន​ថា​ចិន​គឺ​មិន​យកតែ​ម្តង​។​ឈ្មួញ​វៀតណាម​ធ្លាប់តែ​ចូលមក​ម៉ៅ​តាម​ចំការ រហូត​ខ្ចប់​ក្រដាស កក់​លុយ​ហើយក៏​រត់ចោល​លុយ​កក់​រត់ចោល​ស្វាយ​ដែល​ខ្ចប់​ហើយ​ដែរ​។​មិនឃើញ​មក​បេះ​ស្វាយ​ទាល់តែសោះ​។​

មាន​ម្ចាស់​ចំការ​ស្វាយ​មួយចំនួន​មាន​ដើម​ស្វាយ​រហូតដល់​៣​ម៉ឺន​ដើម​ឬ​អ្នកខ្លះ​មាន​១០​ទៅ​២០​ហិកតា​ក៏មាន​។​ដូច្នេះ​ពួកនេះ​នឹង​អា​សន្នធំ​ពេល​ស្វាយ​អត់​ហាងឆេង​។​ក៏ប៉ុន្តែ​ពួក​ម្ចាស់​ចំការ​ធំៗ​មិន​ក្រ​ដោយសារ​ស្វាយ​អត់​ហាងឆេង​នោះទេ​។​អ្នក​ដែល​វេទនា​ជាងគេ​អ្នកមាន​ចំការ​ស្វាយ​តូចតាច​ពឹង​តែ​ផល​ស្វាយ​មួយ​មុខ​៕S/