​ម្ចាស់​ចាក់សោ​ជាប់​លួច​ម៉ូតូ​មិនបាន​លួច​ដោះកង់​ទាំងពី​ទៅ​បាត់​

211
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ម៉ូតូ​១​គ្រឿង​របស់​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវបាន​ចោរលួច​ដោះកង់​ម៉ូតូ​ទាំងមុខ ទាំងក្រោយ​យកទៅ​បាត់​ពេល​គាត់​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ​ដោយបាន​ចាក់សោ​ទុកចោល​នៅក្បែរ​ផ្លូវ​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង​សង្កាត់​វត្ត​គរ​ក្រង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​។​

​មន្ត្រី​ម្នាក់​បានឱ្យដឹងថា​ម្ចាស់​ម៉ូតូ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។​ចំណែក​ក្រុមចោរ​មាន​គ្នា​ប៉ុន្មាន​នាក់​ក៏​មិនដឹង​ដែរ​។​ម៉ូតូ នោះ ម៉ាក ហុងដា ឌ្រី ម ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1U6199​។​

មន្ត្រី​ដដែល បាន​បន្តថា​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ​ហើយ​គាត់​ចាក់​សោក​ទុក​ម៉ូតូ​ចោល​នៅក្បែរ​ផ្លូវ​រួច​ដើរទៅ​មើល​ស្រែ​បាត់​។​លុះ​ត្រឡប់មកវិញ​ស្រាប់តែ​ឃើញ ម៉ូតូ នៅសល់ តែ តួ ហើយ បាត់ កង់ ទាំង ២​អស់​៕S/


​ ​ ​