​ម្ចាស់​បន្ទប់​ជួល​ចាប់​ជន​ម្នាក់​ពេល​ឆ្កិះ​មេសោរ​ប៉ង​លួច​សម្ភារៈ​

1343
ចែករម្លែក

(​ភ្នំពេញ​)៖​យុវជន​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ចាប់​យកមក​ប្រគល់អោយ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ខណៈ​រូបគេ​បានធ្វើ​សកម្មភាព​យក​ដែក​កែឆ្នៃ​ចុង​ច្រួច​ទៅ​ឆ្កិះ​មេសោរ​បន្ទប់​ជួល​ហើយ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​។​ករណីនេះ​កើតឡើង​កាលពី​ថ្ងៃទី​២១​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​នៅ​ចំណុច​បន្ទប់​ជួល​ក្រុម​៤​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

លោក សុខ សុផល នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ទឹកថ្លា​បានអោយដឹងថា ជនសង្ស័យ​មានឈ្មោះ មី ឧ​ត្ត​ម ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ជុស​ជុល​ទូរស័ព្ទ​ស្នាក់នៅ​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​ចំណែក​ដើមបណ្តឹង​មានឈ្មោះ​គឹម​សុ​ម៉ាលី​ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ក្រុម​៤​ផ្លូវ​២០B​ផ្ទះ​លេខ​៤៣៥​ង ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​ជនរងគ្រោះ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ចាក់សោរ​បន្ទប់​ហើយ​បាន​នាំ​កូន​ទៅ​ទិញ​ម្ហូ​ម​ពេល​ដើរចេញ​បាន​ប្រហែល​៥០​ម៉ែត្រ​។​ស្រាប់តែ​ឃើ​ជនសង្ស័យ​ដើរមក​ក​ន្លែ​បន្ទប់​ជួល​ហើយ​យក​ដែក​ចុង​ច្រួច​ឆ្កិះ​មេសោរ​បន្ទប់​លួច​យក​ទូរស័ព្ទដៃ​១​គ្រឿង បម្រុង​រត់គេចខ្លួន​។​

តែ​គាត់​បាន​ស្រែកថា​ចោរៗ​ធ្វើអោយមាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​នាំគ្នា​ជួយ​ចាប់​ជនសង្ស័យ​បាន​រួច​យកមក​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​សាកសួ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆ្កិះ​មេសោរ​បន្ទប់​ជួល​លួច​យក​ទូរស័ព្ទដៃ​ពិតប្រាកដ​មែន​៕S/​សហការី