​ម្ចាស់​រត់ចោល​រថយន្ត​បន្ទាប់ពី​បើក​បុក​ក្បាលស្ពាន​អាកាស​៥​មករា​

918
ចែករម្លែក

​ដោយៈ​កា​ម៉ាច​/​ភ្នំពេញៈ​រថយន្ត​មួយគ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ បន្ទាប់ពី​ម្ចាស់​រថយន្ត​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ចង្កូត​ទៅបុក​ក្បាលស្ពាន​អាកាស​៥​មករា​(​តិច​ណូ​)​ពេញទំហឹង​ផ្ទប់​ជាប់​នឹង​បង្កាន់ដៃស្ពាន​តែ​សំណាងល្អ​មិន​បង្កឱ្យមាន​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ ។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់ស្ពាន​អាកាស​៥​មករា​ប៉ែក​ខាងកើត តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​

​សាក្សី​និយាយថា​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ហាយ​ប្រី​ត ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-7093 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​ក្បាលស្ពាន​ពេញទំហឹង ផ្ទប់​ជាប់​និង​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។ ចំណែក​ម្ចាស់​រថយន្ត​មិនមាន​រងរបួស​នោះទេ​បាន​ចេញពី​រថយន្ត​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល​យ័​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​៕S/

​រូប​ថ​តៈ​រថយន្តបុក​កៀប​ជាប់​ក្បាលស្ពាន​អាកាស​៥​មករា​។​(​រូបៈកា​ម៉ាច​)​