​ម្ចាស់​រវល់​តែ​ធ្វើ​ម្ហូប​ក្នុងផ្ទះ​ចោរលួច​ម៉ូតូ​ZOOMER ទៅ​បាត់​

478
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ម៉ូតូ​ZOOMERX​មួយគ្រឿង​ត្រូវ​ជនសង្ស័យ​លួច​កាច់ក​ជិះ​យកទៅ​បាត់​ដោយ​សុ​វត្តិភាព​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ភូមិ​ចោមចៅ​២​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​ខណៈដែល​ម្ចាស់​កំពុង​ជាប់រវល់​ធ្វើ​ម្ហូប​ខាងក្នុង​ផ្ទះ ។​

​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យកទៅ​បាត់ ម៉ាក ZOOMER X ពណ៌​លឿងចាស់ សេរី​២០១៨ ពាក់​ស្លាក​លេខ តាកែវ​1O9232​មាន​ម្ចាស់​ឈ្មោះ​ធាន​ស៊ីណា​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ស្នាក់​នៅផ្ទះ​កន្លែងកើតហេតុ​មាន​ស្រុកកំណើត​ភូមិ​ស្តៅ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រ៍ ខេត្តព្រៃវែង ។

​ក្រោយពី​ដឹងថា​បាត់​ម៉ូតូ ហើយ​មន​សញ្ញា​លោត ប្រព័ន្ធ​GPS រត់​ទៅប្តឹង​ប៉ូលិស ប៉ុស្តិ៍​ចោមចៅ​២ សហ​ការណ៍​ជាមួយ កម្លាំង​ប៉ុស្តិ៍​កា​កាប​១ និង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ ទៅតាម​ស្វែងរក តាម​សញ្ញា ។​តែ​រក​មិនឃើញ​ម៉ូតូ​ឃើញតែ​សញ្ញា​GPS ត្រូវបាន​សង្ស័យ ជនសង្ស័យ ដោះ ផ្តាច់ ដុំ​GPS​ចោល ដើម្បី​បំបាត់ដាន ។​
​ដោយ​រក​មិនឃើញ​មានតែ​សញ្ញា​រក​អស់ចិត្ត​សមត្ថកិច្ច​និង​ជនរងគ្រោះ​សម្រេច​ដក​ទៅវិញ​ហើយ​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ៕S/​