​ម្ចាស់​សហគ្រាស​ស្វែងយល់​ពី​នីតិវិធី​ការនាំចេញ​នាំចូល​ពាណិជ្ជកម្ម​

984
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​អាជីវករ​ពាណិជ្ជករ​សហគ្រិន​និង​ធុរជន​មួយចំនួន​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ស្វែង​ល់ពី​នី​វិធី​ការនាំចេញ​នាំចូល​ពាណិជ្ជកម្ម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខ្លី​មួយ​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​នា ក្រុង​សិរីសោភ័ណ ។​

​លោក​ប៉ុក​ឡាយ​ជី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​និយាយថា : បំណង​នៃ​វគ្គ​នេះ គឺ​ចង់ឱ្យ​អាជីវករ ពាណិជ្ជករ សហគ្រិន ធុរជន​ទាំង​ខ្នាតតូច មធ្យម​និង​ខ្នាត​ធំ ព្រមទាំង​មន្ត្រី​អាជ្ញាធរ ។​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ពាក់ព័ន្ធ​បាន​ស្វែង​យល់ដឹង​ទូលំទូលាយ​នូវ​នីតិវិធី​នៃ​ការនាំចេញ​និង​នាំចូល និង​លិខិតបទដ្ឋាន​គតិយុត្តិ​។​បទបញត្តិ​នានា​ទាក់ទង​និង​កម្ម​សិទ្ធ​បញ្ញា​ក្នុង​ក្របខណ្ឌ​របស់​ប្រទេស​កម្ពុជា តំបន់​និង​ពិភពលោក ។​

​លោក​សួន​វិជ្ជា​ប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និយាយ​ដែរ​ថា​:​កាលណា​ពួកគាត់​ក្នុង​សមាសភាព​ខាងលើ​បាន​យល់​កាន់តែច្បាស់​ពី​នីតិវិធី​នេះ ពួកគេ​នឹង​រួមចំណែក ជំរុញ​សកម្មភាព​អាជីវកម្ម​ពាណិជ្ជកម្ម​សហគ្រាស​ឬ​ធុរកិច្ច​នានា​ឲ្យ​ស្របតាម​ច្បាប់​។ បទដ្ឋាន​គតិយុត្តិ បទបញត្តិ​នានា​ដើម្បី​ជម្រុញ​កំណើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ខេត្ត​បន្ទា​ហ​មានជ័យ ក៏​ដូច​ប្រទេស ។​

​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​:​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងពាណិជ្ជកម្ម​គឺ​លើក​ទឺ​ក​ចិត្ត​ការពារ​និង​ជម្រុញផ្នែកឯកជនវិនិយោគលើវិស័យនានាដើម្បីឱ្យប្រទេសមានកំណើនសេដ្ឋកិច្ច​។​រីឯ​ប្រជាជន​ទទួលបាន​ចំណូល​មធ្យ​មក​ម្រឹត​ខ្ពស់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ។​

លោក​បាន​បន្តថា​:​ផ្នែក​ឯកជន​អាច​យល់ច្បាស់​ពី​នីតិវិធី​នាំចេញ​នាំចូល​ពាណិជ្ជកម្ម​ហើយក​គេ​អាច​ចូលរួម​ធ្វើ​អាជីវកម្ម​ធ្វើ​ជំនួញ​ផលិត​ផលិតផល​ដើម្បី​នាំចេញ​។​បំបាត់​ការ​ប្រ​គួ​ត​ប្រជែង​មិន​ស្មោះត្រង់​របាំង​ពាណិជ្ជកម្ម​ជាដើម ៕S/