​ម្ចាស់​អាជីវកម្ម​៖​ការ​រចនា​ផ្នែក​ខាងក្នុង​នៃ​អគារ​សំខាន់​ជាការ​ទាក់ទាញ​អតិថិជន​

92
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ម្ចាស់​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​មួយចំនួន​បាន​ងាក​មក​ផ្ដោត​ការវិនិយោគ​ច្រើនឡើងៗ ទៅលើ​ការ​រចនា​តុបតែង​ផ្នែក​ខាងក្នុង​អគារ ដោយ​ពួកគេ​ចាត់ទុកថា សោភ័ណភាព​និង​ផាសុកភាព គឺជា​កត្តា​សំខាន់​ក្នុងការ​ទាក់ទាញ​អតិថិជន​។ តាម​ការសម្ភាសន៍​ជាមួយ​ម្ចាស់​អាជីវកម្ម​លេចធ្លោ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​គេ​ឃើញ​មាន​និន្នាការ​កើនឡើង​ក្នុងការ​ស្វែងរក​សេវា​រចនា​តុបតែង​អគារ​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​សម្រាប់​ការតុបតែង​និង​កែលម្អ​អាជីវកម្ម​នានា​។

​លោក​ឆៃ​យ៉ាន​ណាក់​វាំង​តំណាង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បានឱ្យដឹងថា​មន្ទីរពេទ្យ​របស់លោក​បាន​សម្រេច​ប្រើ​សេវា​រចនា​ឌី​ហ្សា​ញ​របស់​ក្រុមហ៊ុន​ដែលមាន​វិជ្ជាជីវៈ​ខ្ពស់​ដើម្បី​រចនា​តុបតែង​ផ្នែក​ព្យាបាល​ថែទាំ​ជំងឺ​កុមារ​របស់​មន្ទីរពេទ្យ​។​លោក​ឆៃ​យ៉ាន​ណាក់​វាំង​បាន​និយាយ​ដូច្នេះ​ថា​«​យើង​ចង់បាន​បន្ទប់​សម្រាប់​ក្មេងៗ​ស្នាក់នៅ​ព្យាបាល​ហ្នឹង ធ្វើ​ម៉េច​ឱ្យ​ក្មេងៗ​មាន​អារម្មណ៍​ថា​ដូច​បន្ទប់​គេង​របស់​ពួកគេ​ដែរ​។ បន្ទាប់មក​ខាង SCG interior solution យកគំនិត​ហ្នឹង​ទៅ design ចេញ​ជា​ប្លង់ ហើយ​លទ្ធផល​ចេញមក គឺ​គួរ​ជាទី​ពេញចិត្ត​មែនទែន​»​។​

​ម្ចាស់​អាជីវកម្ម​មួយ​ផ្សេងទៀត​ក៏បាន​លើកឡើង​ប្រហែល​គ្នា​នេះដែរ​គឺ​ផ្ដោត​សារសំខាន់​ទៅលើ​ការ​រចនា​តុបតែង​ផ្នែក​ខាងក្នុង​អគារ​ដោយ​ថា​វា​ជា​កត្តា​សំខាន់​ក្នុងការ​ធ្វើឱ្យ​អតិថិជន​ពេញចិត្ត​និង​មាន​ផាសុកភាព​។​លោក​ស៊ុ​ង​ផុន​ថេប​ណាំ​សូ​ម៉ា​ណាត់​នាយក​PTT​កម្ពុជា​ដែលជា​ម្ចាស់​របស់​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន​បាន​និយាយថា​សោភ័ណភាព​និង​ផាសុកភាព​នៅក្នុង​ហាង​កាហ្វេ​គឺ​សំខាន់​ណាស់​ចំពោះ​អាជីវកម្ម​របស់​យើង​។

លោក ស៊ុ​ង​ផុន បាន​និយាយ​ដូច្នេះ​ថា «​ចំពោះ​ការ​រចនា design របស់​កាហ្វេ​អា​ម៉ា​ហ្សូ​ន បឹង​កេងកង ហ្នឹង យើង​ចង់ឱ្យ​អតិថិជន​ទទួល​បទពិសោធន៍​ជាមួយ​ការ design បែប​ថ្មី​បែប​ប្លែក​និង​ច្នៃប្រឌិត​ជាង​មុន ។​ដោយសារ​ថា​កន្លងមក​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន​អាច​ថា​មាន​លក្ខណៈ​ដដែលៗ​ដែល​អតិថិជន​អាច​នឹង​ធុញ​។​ដូច្នេះហើយ​សាខា​បឹង​កេងកង​នេះ​ធ្វើឡើង​ដោយ​ផ្ដោតលើ​ការ​រចនា​ការ​ឌី​ហ្សា​ញ​បែប​ថ្មី​ប្លែក​ពី​គេ​»​។​

ដោយ​មើលឃើញ​ឱកាស​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជាពិសេស​វិស័យ​សំណង់​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​នេះ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​និង​គ្រឿងសំណង់​ដ៏​ធំ​មួយ​របស់​ថៃ​ក្រុមហ៊ុន​SCG​បាន​បង្កើត​ធុរកិច្ច​ថ្មី​បន្ថែម​គឺ​SCGInteriorSolution​ដើម្បី​បំពេញតម្រូវការ​ដែល​កើនឡើង​របស់​អតិថិជន​បច្ចុប្បន្ន​។

​លោក ណា​រ៉េត សាង​ហ្គា​វង់ នាយក​ផ្នែក​ប្រតិបត្តិការ ក្រុមហ៊ុន SCG បាន​និយាយថា «​យើង​មាន solutions ច្រើន ទាក់ទង​នឹង​ផ្ទៃ​បាត ជញ្ជាំង ពិតាន សព្វបែបយ៉ាង​។ មុនពេល​យើង​ធ្វើការ design គឺ​យើង​និយាយ​ជាមួយ​អតិថិជន​ស្វែងយល់​អំពី​តម្រូវការ​ឬ​បញ្ហា​ឬ​សេចក្ដីត្រូវការ​ជាក់ស្ដែង​របស់​ពួកគេ​សិន​រួចហើយ​ទើប​យើង​ធ្វើការ​រចនា​design,​បន្ទាប់មក​យើង​ជ្រើសរើស​ផលិតផល​ដែលមាន​គុណភាព​របស់ SCG​។​»

​លោក​ណា​រ៉េត​បាន​បន្ថែមថា​SCGInteriorSolution​ចង់​ផ្ដល់​ដល់​ម្ចាស់​លំនៅស្ថាន​និង​គម្រោង​សំណង់​អគារ​នូវ​ដំណោះស្រាយ​ផ្នែក​រចនា​តុបតែង​ខាងក្នុង​ដែល​សមស្រប​តាម​តម្រូវការ​ពី​ដំណាក់​ដំបូង​នៃ​សំណង់​តែម្ដង​៕S/