​ម្ដាយ​ឪពុក​រវល់​ធ្វើការ​ភ្លេច​មើល​កូនតូច​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​

940
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​ក្មេងប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ក្នុង​រណ្ដៅ​ដី​មួយកន្លែង​ស្ថិតនៅ​តំបន់​ប្រឡាយ​ស្មាច់​ក្នុងភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​ខណៈ​ម្ដាយ​ឪពុក​រវល់​ធ្វើការ​។​ហេតុការណ៍​បានកើត​ឡោះ​ង​នៅវេលា​ម៉ោង​៨:១០​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​។​

​កុមារា​រងគ្រោះ​ឈ្មោះ​សោ​ន​តុលា​ភេទ​ប្រុស​អាយុ​២​ឆ្នាំ​ត្រូវជា​កូន​ឈ្មោះ​ចេង​សោ​ន​៣៦​ឆ្នាំ​ម្ដាយ​ឈ្មោះ​ជា​កុសល់​៣២​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រមទម​ស្រុករ​វៀង​ខេត្តព្រះវិហារ​ត្រូវជា​កូ​ទី​៥​និង​ជា​កូនពៅ​។​

​ម្ដាយ​ក្មេងរងគ្រោះ​បានឱ្យដឹងថា​ក្រោយពី​បាយ​ពេលព្រឹក​រួច​ពួ​គាត់​បាននាំគ្នា​ទៅ​រែង​មាស​ឯ​កូនតូច​បាន​ទៅ​ដើរលេង​ជិតៗ​នោះ​។​តែមួយ​សន្ទុះ​ក្រោយមក​បាន​បាត់​កូន​រួច​នាំគ្នា​ដើររក​តែ​រក​មិនឃើញ​។​ចំណែក​ឪពុក​បាន​ចុះទៅ​រាវរក​កូន​នៅក្នុង​រណ្ដៅ​ទឹក​ទើប​ប្រទះឃើញ​កូន​របស់ខ្លួន​សន្លប់​ក្នុង​ទឹក​បាត់ទៅហើយ​។​

​ខណ​:​ពេលនោះ​ដែល​ឪពុកម្ដាយ​បាន​ដឹក​កូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល់​សុខភាព​ភ្នំ​ដែក​ដោយ​អាការ​:​ធ្ងន់ធ្ងរ​ទើប​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​រវៀង​ពេលមកដល់​មន្ទី​ពេទ្យ​កុមារ​រងគ្រោះ​បាន​ស្លាប់​បាត់បង់​ជី​វិត្ត​ទៅហើយ​។​ក្រោយពី​កើតហេតុ​កម្លាំង​ប៉ូលីស​ប៉ុស្តិ៍​រមទម​បាន​ចុះ​ត្រួតពិនិត្យ​សព​កុមារា​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​៕S/​

​ម្ដាយ​ឪពុក​រវល់​ធ្វើការ​ភ្លេច​មើល​កូនតូច​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​