​ម្តាយបង្កើត​ច្របាច់​ច្រមុះ​កូនស្រី​អាយុ​ទើប​ពីរ​ខែ​រហូតដល់​ស្លាប់​

521

(​សៀមរាប​)៖​ម្តាយបង្កើត​ដ៏​សែន​អប្រីយ៍ ក្រោយ​ស្រវឹង ស្រា​ជោគជាំ បាន​ច្របាច់​ច្រមុះ​កូនស្រី​របស់ខ្លួន​ដែល​ទើប​អាយុ​២​ខែ​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ប្តី​រត់ចោល​មួយរយ​:​ខ្លី​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​ភូមិ​ច្បា​រលើ​ឃុំ​ចា​ន់ស​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨ ។​

មន្ត្រីនគរបាល​ស្រុក​សូទ្រនិគម​បានបញ្ជាក់​ថា​ឃាត​.​ក​សម្លាប់​កូន​ខ្លួនឯង​ឈ្មោះ​ស៊ុម​ស៊ី​ណូន​អាយុ​៣៨​ឆ្នាំ​។​ចំណែក​កូនស្រី​ដែលមាន​អាយុ​ទើបតែ​២​ខែ​ឈ្មោះ​កើន ស្រី​នី​ន​ពួកគេ​ម្តាយកូន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ប្រភព​ដដែល​បាន​បន្តថា​ជនសង្ស័យ​ជា​ម្តាយ​គឺជា​ស្ត្រី​ស្រវឹងខួប ក្រោយពី​ប្តី​រត់ចោល​កាលពី​ខែមិថុនា​ឆ្នាំ​២០១៧​។​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក៍សាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​។​

​តាម​ការអះអាង​របស់​សាក្សី​ក្បែរ​ខាង​បញ្ជាក់ថា​ជនសង្ស័យ​ខាងលើនេះ​ផឹកស្រា​ស្រវឹង​គ្មាន​ម៉ោង​ស្វាង​ទេ​។​ចំណុច​នេះហើយ​ដែល​បង្ខំចិត្ត​ប្តី​ឱ្យ​ប្តី​ចុះចោល​ដោយ​ទុក​កូន​ចំនួន​៣​នាក់​រស់​យ៉ាង​វេទនា​។ ចឹ​ង​ទេ​ការដែល​ធ្វើឱ្យ​ខ្លួន​ក្លាយជា​ឃាត​.​ក​សម្លាប់​កូន​ឯង​បែបនេះ អាច​បណ្តាលមកពី​ឆ្កួត​ពីរ​គឺ​ឆ្កួតស្រា​និង​ឆ្កួត​បាត់​ប្តី​៕S/​ដោយ​:​អង្គរតូច​