​ម្នាក់​ដេកពេទ្យ​៧​នាក់​ជាប់​ខ្នោះ​ដោយសារ​ទំនាស់​កាប់​ចាក់​គ្នា​

410
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​ដោយ​ក្មេងស្ទាវ​មួយក្រុម​មាន​បក្ខពួក​៨​នាក់​បាន​ព្រួត​គ្នា​កាប់​នឹង​កាំបិត​នៅ​ចំណុច​ក្រុមទី​០៦​ភូមិ​ច្រាប​វាល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្តបាត់ដំបង​ដោយសារ​សងសឹក​គំនុំ​ចាស់​កាលពីរ​សៀ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩​។

​លោក​ស៊ុន​សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ​បានឱ្យដឹងថា​រងគ្រោះ​ឈ្មោះ​ស្តើង​.​រិទ្ធី​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ក្រុមទី​២​ភូមិ​ស្វាយ​ធំ​ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​រងរបួស​ធ្ងន់​ចំនួន​៣​កន្លែង​(​ស្មារ​ខាងឆ្វេង​ក្បាល និង​ម្រាម​ដៃស្តាំ​) ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត​.​វណ្ណ​នី​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ចុះ​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​សង្កែ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ទាំង​៨​នាក់ ។ ក្នុងនោះ​ឃាត់ខ្លួន​បាន​ចំនួន ៧​នាក់ រត់គេចខ្លួន​ម្នាក់ ។​ជនសង្ស័យ​ទាំង​៧​នាក់​ទី​១.​ឈ្មោះ​រ៉ា​.​វិច្ឆិកា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ដកហូត​បាន​កាំបិត​កែឆ្នៃ​១​ដើម​(​ជនដៃដល់​)​។ ២.​ឈ្នោះ​ញិម​.​ដា​រី​ញ៉ែ​ល​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​។​៣.​ឈ្នោះ​ហឿ​ប​.​ជឿន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ដកហូត​បាន​កាំបិត​កែច្នៃ​២​ដើម​។​

៤.​ឈ្មោះ ស្រេង​.​លាង​ហាក់​ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ ៥.​ឈ្មោះ វង្ស​.​សា​វិ​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ អ្នក​ទាំង​៥ រស់នៅ​ភូមិ​អូរ​មុនី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។​៦.​ឈ្មោះ រ៉ាត់​.​ឃីម​ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ ៧.​ឈ្មោះ ហូរ​.​សុខ​ហេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។​៨.​ឈ្មោះ វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ស្រុក​បាណន់ ខេត្ត​បា​ដំបង (​រត់គេចខ្លួន​បាត់​) ។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕S/


​ ​