​ម្នាក់​ស្លាប់​ក្នុងចំណោម​ក្មេង​១​ក្រុម​បាន​ហោះ​មុជ​លេង​ទឹកស្រះ​

354
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ក្មេងប្រុស​ម្នាក់​ស្លាប់​ក្នុងចំណោម​ក្មេងប្រុស​១​ក្រុម​ដែល​ទៅ​ហោះ​មុជ​លេង​ទឹកស្រះ​មួយ​កាលពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩​ក្នុង​ស្រះ​វត្ត​ស្ថា​រាម​ហៅ​វត្ត​ត្រាច​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​ឲ្យ​ដឹងថា​: ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ថា ច​ន្ត្រា ភេទ​ប្រុស អាយុ​៧​ឆ្នាំ ដែលមាន​ម្តាយ​ឈ្មោះ អូ​ច ជ្រូក អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ ខាងលើ ។​

​ស្ត្រី​ម្តាយ​បានឱ្យដឹងថា​:​នៅ​មុនពេល​កើតហេតុ​ក្មេងរងគ្រោះ​និង​ក្មេងៗ​ក្នុងភូមិ​៤៥​នាក់​បាននាំគ្នា​ទៅ​ហោះ​មុជ​លេង​ក្នុង​ទឹក​។​បន្ទាប់មក​ក្មេងៗ​ទៅលេង​ជាមួយ​បានមក​ប្រាប់ថា​បាត់​ក្មេងរងគ្រោះ​បាន​បាត់​ក្នុង​ទឹក ។ លុះ​មនុស្ស​ធំៗ​នាំគ្នា ចុះ​រាវ​ក៏​រក​មិនឃើញ ។ ដល់​ថ្ងៃទី​១៤​ខែមករា នេះ រាវ​ឃើញ ក្មេង​នោះបាន​ស្លាប់​ទៅហើយ​៕S/


រូបថត​:​ម្នាក់​ស្លាប់​ក្នុងចំណោម​ក្មេង​១​ក្រុម​បាន​ហោះ​មុជ​លេង​ទឹកស្រះ​នៅ​ស្រះ​ត្រាច​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​( រូប​: ប​.​ជ័យ​)​