​ម្ហូបអាហារ​មាន​សារធាតុ​គីមី​ជិត​១០០​គីឡូក្រាម​ត្រូវ​ដកហូត​ក្នុង​ពិព័រណ៍​ផ្សារណាត់​ថៃ​

320
ចែករម្លែក

ដោយ​: សុខុម​/​ស្ទឹងត្រែង​៖​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​សហការ​ណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ក្រុង​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ស្តង់​នានា​ក្នុង​ពិព័រណ៍​ផ្សារណាត់​ថៃ​ក​រកឃើញ​សារធាតុ​គិ​មី​ហាមឃាត់​ប្រមាណ​ជិត​១០០​គីឡូក្រាម​។​ក្រោយពី​រកឃើញ​បែបនេះ​ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​ដុត​កម្ទេចចោល​ភ្លាមៗ​កាលពី​ល្ងាច​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៩​។

​លោក​គឹម​ប្រុស​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹងថា​ការចុះ​ត្រួតពិនិត្យ​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ទំនិញ​វេច​ខ្ចប់​ស្រាប់​ភេសជ្ជៈ​និង​ចំណីអាហារ​ដែល​ដាក់តាំង​លក់​ក្នុង​ពិព័រណ៍​ផលិតផល​ថៃ​ដើម្បី​ពិនិត្យ​គុណភាព​សុវត្ថិភាព​ចំនីអាហារ​ក្នុង​គោលបំណង​ទប់ស្កាត់​ការដាក់​លក់ទំនិញ​ខូចគុណភាព​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ទូទៅ​។

លោក​បាន​បន្តថា​ការចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​ទៅលើ​ចំណីអាហារ​ដូចជា​ប្រហិត​គ្រប់មុខ មឹក និង​បង្គា​ស្រស់​ជាដើម ។​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ និង​ដកហូត​ទំនិញ​មិន​ប្រក្រតី​មួយចំនួន​យកទៅ​ដុត​កម្ទេចចោល សរុប​៩៣​គីឡូក្រាម រូ​ម​មាន ប្រហិត​គ្រប់មុខ​ហួសការ​បរិច្ឆេត​ប្រើប្រាស់​ចំនួន​៣៣​គីឡូក្រាម​និង​មឹក​ស្រស់​ចំនួន​៦០​គីឡូក្រាម​។​

​ទំនិញ​មាន​ដាក់​សារធាតុ​គិ​មី​ម្យ៉ាង​ហៅថា​«​ហ្វ័​រ​ម៉ា​លីន​»​ដែល​ថ្នាំ​ប្រភេទ​នេះ​គេ​ដាក់​ក្នុង​ចំណីអាហារ​ដើម្បី​ទុក​ឲ្យ​បានយូរ​និង​ត្រូវគេ​ប្រើ​សម្រាប់​ថែរក្សា​សាកសព​។​គេ​មិនត្រូវ​យកមកប្រើ​ក្នុង​ចំណីអាហារ​បែប​នេះឡើយ​ពីព្រោះថា​វា​នាំអោយ​ប៉ះពាល់​អ្នកទទួល​ទាន​។​

​ទន្ទឹមនឹងនោះ​លោក​ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​សូម​បញ្ឈប់​ការដាក់​លក់ទំនិញ​ខូចគុណភាព​និង​ជៀសវាង​ការប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​ទៅលើ​ផលិតផល​ម្ហូបអាហារ​។​ក្នុង​នោះបាន​ផ្សព្វផ្សាយ​បន្ថែម​ដល់​អាជីវករ​ឲ្យ​យល់ដឹង​អំពី​អនាម័យ​និង​ការរៀបចំ​ទំនិញ​លក់ដូរ​ឲ្យ​មាន​សណ្តា​ប់ធា្ន​ប់​ទៅតាម​ប្រភេទ​ទំនិញ​ហូបចុក​និង​ទំនិញប្រើប្រាស់​ឲ្យ​ដាច់ដោយឡែក​ពីគ្នា​ដើម្បី​ចូលរួម​ថែរក្សា​សុខភាព​អ្នកប្រើប្រាស់​ទាំងអស់គ្នា​៕S/​