​យក​រ៉ូឡូ​កិន​ដី​មក​ឲ្យ​ជាង​ជួសជុល​ផ្ទុះ​ជា​រឿង​ជាង​ហៅ​បក្ខពួក​មក​កាង​

867
ចែករម្លែក
  • 34
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជាង​ជួសជុល​គ្រឿងចក្រ​ម្នាក់ អួតខ្លួន​មាន​ជំនាញ​ពេញ​ខ្លួន យកលុយ​ពី​ម្ចាស់​អ្នក​ដែល​យក​រ៉ូឡូ​កិន​ដី​មក​ឲ្យ​ជួសជុល​។​លុះ​យកលុយ​បាន​ហើយ ព្រងើយកន្តើយ ជាង​មិន​លុះ ដោះ​វះកាត់ ខូច​ខ្ទេចខ្ទី​អស់ រ៉ូឡូ​កិន​ដី មួយគ្រឿង គ្មាន​សមត្ថភាព ជួសជុល​កើត លុយ​៦៥០​ដុល្លារ ក៏​មិន​សង​គេ ដើរ​ពើងទ្រូង ប្រកូក​ប្រកាស​ហៅ​បក្ខពួក មក​កាង​យានដ្ឋាន​។​

ពេលដែល ម្ចាស់​គ្រឿងចក្រ និង​សមត្ថកិច្ច មក​សាកសួរ ផ្អែក​ទៅតាម​បណ្តឹង បែ​ជា​ថៅកែ ឈ្មោះ​ភា ចោទប្រកាន់ សមត្ថកិច្ច និង​ជនរងគ្រោះ​ថា​មក​អុកឡុក​ទៅវិញ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​យានដ្ឋាន ជួសជុល​គ្រឿងចក្រ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​ដើមបណ្តឹង​ឈ្មោះ លី សុធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ក្រុមហ៊ុន​សំណង់ ឈុន យាង រស់នៅ​ភូមិ​ពោ​ចិន្តា ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។​ចំណែក​ចុង​បណ្តឹង ឈ្មោះ ភា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​គ្រឿងចក្រ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​តាម​ដើមបណ្តឹង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៨ កន្លងមក គាត់​បាន​ឈ្មោះ ឈ្មោះ ភា ម្ចាស់​យានដ្ឋាន​ទៅ​ជួសជុល​រ៉ូឡូ​កិន​ដី​ដែល​ខូច​ចត​នៅឯ​ស្រុក​ស្វាយ​អ​ន្ទ​រ​។​មេជាង​ខាងលើ​ក៏បាន​ទៅពិនិត្យ ឲ្យ​កូនជាង ទៅ​ជួសជុល តែ​សុំ​លុយ​មុន ម្តង​៤០០​ដុល្លារ​។

លើក​ទី​២ ចំនួន​២៥០​ដុល្លារ​បន្ថែមទៀត ថា​ទៅរក​ទិញ​គ្រឿង មក​ចាប់​បំពាក់​ថ្មី តែ​អ្វី​មិន​នឹកស្មាន​ដល់ មេជាង បញ្ជា​ឲ្យ​កូនចៅ កូនជាង ទៅ កាត់ វះ​គ្រឿងចក្រ​ខាងលើ ខ្ទេចខ្ទី​អស់ ផ្នែក​ខាងមុខ នៅតែ​មិនអាច​ជួសជុល​កើត​។

​អស់​រយៈពេល​ជាង​២​ខែ​ទៅហើយ មេជាង និង​កូនជាង នៅ​មិនមាន​លទ្ធភាព សមត្ថភាព ជួសជុល រ៉ូឡូ​កិន​ដី មួយ​គន​រឿង​ខាងលើ​ឲ្យ​ដំណើរការបាន លុយ​យក​ពី​ជនរងគ្រោះ អស់​៦៥០​ដុល្លារ​ហើយ គ្រឿងចក្រ​ត្រូវបាន ជាង វះ និង កាត់ ជា​បំណែកៗ​ខ្ទេច​អស់ ដល់​សាកសួរ បែ​ជា​ប្រាប់​ឲ្យ​រក​ជាង​ផ្សេង ទៅ​ជួសជុល​ទៅ ខ្លួន​ឈប់​ហើយ ។​

​ប្រភព​ដដែល​បន្តថា ដោយសារ​ជាង​មិន​លុះ គ្មាន​សមត្ថភាព ជួសជុល​កើត លុយ​ជនរងគ្រោះ ក៏​យក​អស់​ទៀត មកដល់​ព្រឹក​ថ្ងៃទី​១៨ ខែសីហា នេះ​ផ្អែកលើ​បណ្តឹង​ជនរងគ្រោះ ក្រោម​វត្តមាន សមត្ថកិច្ច ប៉ុស្តិ៍​ទួល​សង្កែ ម្ចាស់​ជនរងគ្រោះ មក​សាកសួរ​ដល់​យានដ្ឋាន និង​ទាមទារ​យកលុយ​៦៥០​ដុល្លារ​វិញ និង​ឲ្យ​សង​តម្លៃ​គ្រឿងចក្រ ដែល​ក្រុម​លោក​ជាង គាត់​ទៅ​វះ កាត់ ខ្ទេចខ្ទី​អស់ នូវ​តម្លៃ​៥.០០០​ដុល្លារ បែ​ជា ថៅកែ ភា ចោទប្រកាន់ សមត្ថកិច្ច ថា​មក​អុកឡុក​ទៅវិញ ។​

​ភាគី​សងខាង ក្រោម​វត្តមាន​សមត្ថកិច្ច​ប៉ុស្តិ៍ ផ្តល់ឱកាស​ឲ្យ សម្របសម្រួល​គ្នា សងលុយ និង​សង​ថ្លៃ​ខូចខាត​គ្រឿងចក្រ តែដោយសារ​និយាយ​មិនត្រូវ​គ្នា សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ដើមចោទ​ចាកចេញ​សិន តែ​ពាក្យបណ្តឹង ជនរងគ្រោះ​បានដាក់​តំកល់ទុក​នៅ ប៉ុស្តិ៍​ទួល​សង្កែ​ដដែល រងចាំ​ថ្ងៃក្រោយ ហៅ​ភាគី​ខាង​ជាង មក​ដោះស្រាយ​នៅ​ប៉ុស្តិ៍ប៉ូលីស ៕S/​

​យក​រ៉ូឡូ​កិន​ដី​មក​ឲ្យ​ជាង​ជួសជុល​ផ្ទុះ​ជា​រឿង​ជាង​ហៅ​បក្ខពួក​មក​កាង​