​យក​ស្រី​ទៅ​ដេក​ប៉ះចំ​ភេទ​ទី​បី​បង្ក​ហឹ​ង្សា​វ៉ៃ​ផ្អើល​ទាំងយប់​

677
ចែករម្លែក
  • 927
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនជាតិ​ចិន​ម្នា​ក់បាន​យក​នារី​ភេទ​ទី​បី​ទៅ​ដេក​នៅ​ខុន​ដូ​មួយកន្លែង​។​តែ​ទៅដល់​ខុន​ដូ​មិន​ពេញចិត្ត​ហើយក៏​ឱ្យ​ត្រឡប់មកវិញ​ឱ្យ​លុយ​ចំនួន​៥​ដុល្លារ​នារី​ភេទ​ទី​៣​មិន​ព្រម​មានការ​ប្រកែក​គ្នា​តឹងសរសៃក ក៏​កើតជា​ហិង្សា​។​

ពួគគេ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅត្រង់ចំណុច​មុខ​ខុន​ដូ​ថា​ឡឹ​ន​ស្តាយ ផ្ទះ​លេខ​37​តាម​បណ្ដោយ​ផ្លូវ​430​នៅក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ពុធ ទី​១៦ ខែមករា​ឆ្នាំ​២០១៩ ។​

​ខាង​ភេទ​ទី បី ទី​1​មានឈ្មោះ​អេ​ម ចាន់​គី​រុណ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ផ្ទះ​លេខ​105 អា​អឺ​២​ហ្សិត ផ្លូវ​លេខ ១២២ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ភេទ​ទី​បី​ទី​២​ឈ្មោះ ម៉េង សំអាង ភេទ​ស្រី អាយុ​៣១​ឆ្នាំ រងរបួស​ស្រាល​។​

​តាម​សំដីរ​ភេទ​ទី​3​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​ជនជាតិ​ចិន​បាន​ឆាត​តាម​វី​ឆា​តទៅ​គាត់​ដើម្បី​ឲ្យ​គាត់​មក​ដេក​ជាមួយ​ក្នុង​តំលៃ​២០០​ដុល្លារ​អាមេរិក​បើសិន​មាន​គ្នា​ពីរ​នាក់​ក៏បាន​។​ស្រាប់តែ​គាត់​ជិះ​កង់​បី​ឥណ្ឌា​មកដល់​កន្លែងកើតហេតុ​។​

ជន​ជាតិចិន​មិនត្រូវ​ចិត្ត​ក៏​ឱ្យ​៥​ដុល្លារ​ត្រឡប់​ទៅវិញ​។​ពួកនាង​មិន​ព្រមយក​ដោយសារតែ​ឲ្យ​លុយ​តិចពេក​ហើយក៏​មានការ​ប្រកែក​តឹង​ស​សៃ​ក៏បង្ក​ឲ្យ​មាន​ហិង្សា​វ៉ៃ​ទៅ វ៉ៃ​មក​រងរបួស​រៀងៗ​ខ្លួន​រងរបួស​ស្រាល​។​

​ខាងរ​ភេទ​ទី​3​ទាញ​ដុំថ្ម​គប់​បណ្ដាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ព្រូស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​AV.6528​ខាង​ជនជាតិ​ចិន​បែក​ចំហៀង​ខាងមុខ​មួយ​និង​បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង​កញ្ចក់​ខាងក្រោយ​។​រង​ការខូចខាត​យ៉ាងដំណំ​។​ចំណែក​ជនជាតិ​ចិន​ដែល​គាត់​បាន​ឡើង​ទៅលើ​ខុន​ដូ​ដេក​បាត់​ឈឹង​មិន​មក​ប៉ុស្តិ៍​នោះទេ​។​៕S/​