“​យុទ្ធនាការ​ខ្ញុំ​ទៅ​បោះឆ្នោត​” កក្រើក​ហ្វេ​ស​ប៊ុ​ក ប្រឆាំង​ការអំពាវនាវ​របស់​ទ​ណ្ឌិ​ត​សម រង្ស៊ី​

1453
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ប៉ុន្មាន​ថ្ងៃនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់ផ្ដើម​ប្តូរ​រូប​គណនី​របស់ខ្លួន ដោយ​បង្ហាញ​ឆន្ទៈ​អំពីខ្ញុំ​ទៅ​បោះឆ្នោត​។ ការសម្តែង​ឆន្ទៈ​នេះ ទំនងជា​ការឆ្លើយតប និង​ប្រឆាំង​ការអំពាវនាវ​របស់​ទ​ណ្ឌិ​ត​សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​ប្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំទៅ​បោះឆ្នោត​។

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ច្បាស់​ហើយ​ថា ការបោះឆ្នោត​សកល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ប្រព្រឹត្ត​ទៅតាម​ការកំណត់​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្មាន​ការប្រែប្រួល​ឡើយ ។

​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ https://www.facebook.com/camboframe/ ប្រមូល​ទៅដោយ​រូបភាព​និង​អត្ថន័យ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទៅ​បោះឆ្នោត មានដូចជា យើង​ទៅ​បោះឆ្នោត​ដើម្បី​អនាគត​យើងទាំងអស់គ្នា​, យើង​ទៅ​បោះឆ្នោត​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ជាតិ​យើង​, ខ្ញុំ​ទៅ​បោះឆ្នោត​ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​ជាដើម​។

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ខ្លឹមសារ​ផ្សេងៗ​គ្នា​ជុំវិញ​រឿងនេះ ដោយ​អ្នកខ្លះ​អះអាងថា “​ការប្តេជ្ញាចិត្ត​របស់​ប្រជាជន​កម្ពុជា ទៅ​បោះឆ្នោត គឺជា​ការត្រឹមត្រូវ​។ ប្រជាជន​កម្ពុជា មិនមែនជា​ចំណាប់ខ្មាំង​របស់​អ្នកនយោបាយ​ណា​ម្នាក់​ឡើយ​។ យើង​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ជ្រើស​មេដឹកនាំ​ជាតិ ដែល​ទទួលខុស ត្រូវ លើ​ជោគវាសនា​ជាតិ​និង​ប្រជាជន​កម្ពុជា​ទាំងមូល ។

​យើង​ចងចាំ​ថា ការដែល​យើង​ដាក់​រូប ខ្ញុំ​ទៅ​បោះឆ្នោត​…”​។ ការចូលរួម​របស់​យើង​ម្នាក់ៗ ក្លាយជា​កម្លាំង​ដ៏​ស្ងប់ស្ងាត់ ថ្លៃថ្នូរ​ហើយ​មានតម្លៃ​ធំធេង​ចំពោះ​ខ្លួន​យើង និង​ប្រទេស​យើង កម្ពុជា ។

​សេចក្តីស្រឡាញ់​របស់​យើង​ពី​ម្នាក់​ទៅ​ម្នាក់ បង្កើតបានជា​ចំណង​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ ដើម្បី កម្ពុជា ។

​ថ្ងៃនេះ យប់​នេះ ថ្ងៃស្អែក យើង​បន្ត​ផ្ញើ​សារ​ដ៏​ស្ងប់ស្ងាត់​និង​ថ្លៃថ្នូរ​ថា យើង​ស្រលាញ់​ប្រទេសជាតិ​យើង ។

​អ្នក​មិនមែនជា​អ្នកនយោបាយ​។ ក៏ប៉ុន្តែ ឆ្នោត​១​សន្លឹក​របស់​អ្នក ៥​ឆ្នាំ​ម្តង គឺមាន​តម្លៃ កាត់សេចក្តី​ជោគវាសនា របស់​អ្នកនយោបាយ​។

​ការចាប់ផ្តើម​របស់​ម​នុស្ស​ម្នាក់​គឺជា​សំឡេង​និង​រូបភាព ហើយ​ការរួម​គ្នា​របស់​មនុស្ស​ជាច្រើន​នាក់​ធ្វើ​សកម្មភាព នោះ​បង្កើតជា លទ្ធផល​ជាក់ស្តែង​។

​មិន​ថា យើង​ធ្វើការ​នៅទីណា តួនាទី​អ្វី​ទេ ប៉ុន្តែ ការបោះឆ្នោត គឺ​ផ្តល់ឱកាស​ឲ្យ​យើង​ម្នាក់ៗ​ប្រើ​សិទ្ធិ​ជា ចៅក្រម កាត់សេចក្តី​លើ​ជោគវាសនា​អ្នកនយោបាយ​។ ការ​កាត់សេចក្តី​ដ៏​ត្រឹមត្រូវ​តាមរយៈ​សន្លឹកឆ្នោត គឺជា​ការរួមចំណែក​ផ្តល់ យុត្តិធម៌ ភាព​សុខដ​មរ​មនា ដល់​មាតុភូមិ​កម្ពុជា​យើង​ទាំងមូល

​យើងខ្ញុំ​គ្មាន ទ្រឹស្តី សេនារីយោ ១-២-៣-៤ អី​ទេ ប៉ុន្តែ​យើង​មាន សន្លឹកឆ្នោត​ម្នាក់​១​សន្លឹក​។ ឆ្នោត​១​សន្លឹក​នេះ មាន​ឥទ្ធិពល​ខ្លាំង​ជាង​សេនារីយោ​១​លាន​ក្បាច់​ទៅទៀត​។ ដល់​ថ្ងៃ​គូស​ប៉ាច់ បោះ​ឲ្យ​អ្នកណា​គឺ​អ្នក​ហ្នឹង​ជាប់​ហើយ ។ សំឡេង ដែលមាន​តម្លៃ​ចំពោះ កម្ពុជា ពីព្រោះ​គឺ​យើង​ជា​ម្ចាស់​ប្រទេស ។

​ខ្លឹមសារ​ទាំងនេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​ប្រជាជន ស្រលាញ់​សន្តិភាព ប្រទេសជាតិ សម្រេច​ជ្រើសរើស​មេដឹកនាំ​ដែលមាន​សមត្ថភាព​នៃ​តម្លៃ​ខ្លួន​លើ​សិទ្ធិ​កាន់​សន្លឹកឆ្នោត​១​សន្លឹក ៥​ឆ្នាំមាន​ម្តងនេះ​៕ ល​