​យុទ្ធនាការ​បង្ការ​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​

135
ចែករម្លែក

វ៉ៃ​គោ​៖​ស្វាយរៀងៈ​លោក​តូច​ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កាលពី​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិប​ត​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​”​យុទ្ធនាការ​បង្ការ​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​។​តាម​បណ្ដោយ​ព្រំដែន​និង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការបង្កើត​ភូមិ​ឃុំ​/​សង្កាត់​ស​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម​“​នា​សាលប្រជុំ​វរ​សេនា​តូច​នគរបាល​ព្រំដែន​គោក​៦១១​ព្រំដែន​ខាងជើង​។

​លោក​អភិបាលរង​ខេត្ត​ក៏បានផ្តល់​អនុសាសន៍​មួយចំនួន​ជូន​បងប្អូន​ពលរដ្ឋ​ទាំងអស់​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​គ្រឿងញៀន​។​ត្រូវ​ចាត់ទុកថា​បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​របស់​យើងទាំងអស់គ្នា​ពីព្រោះ​ក្នុងពេលដែល​ក្រុមគ្រួសារ​អ្នកដទៃ​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​នេះ​ក្រុមគ្រួសារ​របស់​យើង​។​

ក៏​អាច​បាននិងកំពុង​ជួបប្រទះ​នឹង​បញ្ហា​ដូចគ្នានេះដែរ​។​ម្យ៉ាងទៀត​មិនត្រូវ​ឆ្លៀតឱកាស​កេងប្រវ័ញ្ច​យក​ផលចំណេញ​ពី​សកម្មភាព​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន​ដូចជា​ជួល​បន្ទប់​ជួល​ទីតាំង​ឬ​ទទួល​ផ្ញើ​ម៉ូតូ​ឬ​មធ្យោបាយ​ផ្សេងៗ​៕S/​