​យុទ្ធសាស្ត្រ​ថ្មី​តារា​សម្ដែង​មិនសូវ​ល្បីឈ្មោះ​

372
ចែករម្លែក
  • 2
    Shares

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​លោក​អ៊ុក​សុធារ​ក្សមាន​គណនី​ហ្វេ​ស​ប៊ុ​ក “Ouk Sothearek”​តារា​សម្ដែង​មិនសូវ​ល្បីឈ្មោះ​ស្លៀកពាក់​អ្នក​ជាប់ទោស​មក​រាំ​កម្សាន្ត​ដើម្បី​ទាញយក​ការចាប់អារម្មណ៍ ។

​គោលដៅ​បានសម្រេច​មែន សន្ទុះ​អ្នក​ស្គាល់​តារា​សម្ដែង អ៊ុក​សុធា​រក្ស កើនឡើង ដោយសារ​មានការ​ផ្សព្វផ្សាយ​ជាច្រើន ។​ក្រោយ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បែរជា​តារា​សម្ដែង អ៊ុក សុធា​រក្ស ចេញ​ឃ្លី​ប​វីដេអូ​សុំទោស​វិញ ។ មជ្ឈដ្ឋាន​ជាច្រើន យល់ឃើញថា នេះ​ជា​”​យុទ្ធសាស្ត្រ​ថ្មី ឆាប់​ល្បី ! ធ្វើ​ខុស រួច​ចាំ​សុំទោស​”​។ នេះ​ក៏​អាចជា​គំរូ​ដល់​បុគ្គល​ផ្សេងទៀត​ដែរ ។

​លោក​នុត​សវ​នា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ថ្លែងថា​”​ក្នុងនាម​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ខ្ញុំ​សូម​ជម្រាប​សាធារណៈជន​មេត្តា​ជ្រាប​ករណីនេះ​។​គឺជា​ទង្វើ​ឆ្កួត​លីលា​ដោយ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​តារា​សម្តែង​ម្នាក់នេះ​”​។​

“​ក្នុងដំណាក់កាល​ដែល​ម​ន្ត្រី​ពន្ធនាគារ​ទូទាំងប្រទេស​កំពុង​ខិតខំ​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទូរស័ព្ទ​តាម​ពន្ធនាគារ​បុគ្គល​OukSothearek​បែរជាយក​ការសម្តែង​របស់ខ្លួន​មកលេង​សើច​បំពុលបរិយាកាស​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​សំណាក់​មហាជន​និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធនាគា​រទាំង​មូល​”​។

​លោក​សង្កត់ធ្ងន់ថា​”​យើង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​បើ​បុគ្គល​នេះ​មិន​ចេញមុខ​មកសុំ​ទោស​និង​ធ្វើ​សេចក្តីបំភ្លឺ​ជា​សាធារណៈ​”៕S/​

#