​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣៩​គ្រាប់​ត្រូវ​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​

478

​(​សៀមរាប​)៖​កម្លាំង​ការិយាល័យ​គ្រប់​គ្រង់​អាវុធ​គ្រឿងផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ឆេ​ត​ញ៉ា​បាន​ចុះ​ត្រួតពិនិត្យ​គ្រាប់​នៅ​ចំណុច​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ដោយបាន​សហការ​ជាមួយ​អង្គការ​ហេ​ឡូ​ត្រាស់​ទៅដល់​កន្លែង​ជាក់ស្ដែង​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៧​។​

ក្នុង​នោះបាន​កាយ​យក​គ្រាប់​មក​ដាក់​នៅលើ​មាត់​រណ្ដៅ​ចំនួន​៣១​គ្រាប់​ហើយ​នៅ​កប់​ក្នុង​ដី​ចំនួន​០៨​គ្រាប់​ទៀត សមត្ថកិច្ច​កំពុង​កាយ​យក​សរុប​ចំនួន​៣៩​គ្រាប់ ជា​ប្រភេទ​គ្រាប់​M​ដក​៩ ។​

​តាម​ជំនាញ​បាន​ឲ្យ​ដឹងថា ប្រភេទ​គ្រាប់​នេះ​ជា​ប្រភេទ​គ្រាប់​ប្រឆាំង​រថក្រោះ យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នេះ​កប់​ក្នុង​ដី​យូរហើយ ។​​តាម​ការពិនិត្យ គ្រាប់​នេះ​សល់​ពី​សម័យ​សង្គ្រាម​ជំនាន់ លន់ នល់​មកម្ល៉េះ ហើយ​នៅ​ម៉ោង​២​និង​០០​នាទី​រសៀល ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ អង្គការ​ហេ​ឡូ​ត្រា​ស់មក​យកទៅ​កំទេចចោល ៕S/​ដោយ​៖​ហូ​សាន់​

​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣៩​គ្រាប់​ត្រូវ​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​(រូប៖វ៉េបសាយ)