​យុវជន​ខេត្តបន្ទាយមានជ័យ បោះជំរំ​៖ ទេសចរណ៍ មនុស្សធម៌ សង្គម​

224

​ដោយ : ភ្នំ​ស្វាយ​ /
​បន្ទាយមានជ័យ : យុវជន​ខេត្តបន្ទាយមានជ័យ​បោះជំរំ ក្រោម​ប្រធានបទ “​ទេសចរណ៍ មនុស្សធម៌ សង្គម ” ដែលមាន​រយៈពេល ៣ ថ្ងៃ ២ យប់ គឺ​នៅ​ថ្ងៃទី​៩ – ១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក សុះ រ៉ូ​ហ្សា​លី និង​លោក ជា សុវណ្ណ​ធួន អ្នករៀបចំ​កម្មវិធី​នេះ បានឱ្យដឹង នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​ថាៈ កម្មវិធី​នេះ មាន​គោលបំណង ក្នុង​ប្រយោជន៍ ស្របតាម​ប្រធានបទ​ខាងលើ ហើយក៏​ដើម្បី ចូលរួម​អបអរ រីករាយ ក្នុង​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ផងដែរ ។​

​លោក​បាន​បន្តថា យុវជន នារី និង​អ្នកពាក់ព័ន្ធ បាន​បោះជំរំ​ជិត ៤០ និង​ក៏មាន​ការចូលរួម ទទួលផល​ប្រយោជន៍ ពី​កម្មវិធី និង​សប្បុរសជន ឧបត្ថម្ភ​កម្មវិធី ជាច្រើន​ទៀត ។​

​កម្មវិធី មាន​បោះជំរំ នៅ​ប្រាសាទបន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក និង​ទស្សនា ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព រមណីយដ្ឋាន សហគមន៍​ព្រៃឈើ ភ្នំ​ព្រះ កម្មវិធី​សំណួរចម្លើយ កំសាន្ត ដាំ​កូនឈើ កម្មវិធី​សង្គ្រោះ​បឋម ស្វែងយល់​គុណភាព​ម្ហូបអាហារ ប្រគល់​ធុងសម្រាម ចែក​សម្ភារ​សិក្សា ទស្សនកិច្ច​វរៈ​សេនា​តូច​លេខ ៥១៤ ទស្សនា​អាង​ត្រពាំងថ្ម ទស្សនា​តម្បាញ​សូត្រ ចែក​អំណោយ​ទុរគតជន ជាដើម​៕v

​យុវជន​ខេត្តបន្ទាយមានជ័យ បោះជំរំ​៖ ទេសចរណ៍ មនុស្សធម៌ សង្គម​