​យុវជន​ជាង​១​ពាន់​នាក់​ចូល​ជា​សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ក្នុង​ខេត្តមណ្ឌលគិរី​

219
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​គិត​ចាប់ពី​ឆ្នាំ​២០១២​ដល់​២០១៩​សមាជិក​សមាជិក​កា​នៃ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៃ​ខេត្តមណ្ឌលគិរី​បាន​ចុះឈ្មោះ​ចូលរួម​សកម្មភាព​បាន​ចំនួនៈ​១.២៤៦​នាក់​ស្រី​ចំនួន​៣៩៦​នាក់​។​

​ចំនួន​នេះ​គ្រា​ដែល​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី​លោក​ឈឹម​កាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាជិក​សមាជិកា​ក្រុម​របស់ខ្លួន​នៅ​សាលាស្រុក​កោះ​ញែក​ក្រោម​វត្តមាន​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​នោះ​ផង​ទៀត​អភិបាលខេត្ត​លោក​ស្វាយ​សំ​អ៊ាង​ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​ស​.​ស​.​យ​.​ក​ដើម្បី​រួមចំណែក​ក្នុង​ការស្តារ​ការអភិវឌ្ឍ​និង​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន និង​ខេត្ត​ឱ្យមាន​ការរីកចម្រើន​។​

​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹកនាំ​ដោយ​លោក​ហ៊ុន​ម៉ា​នី​នឹង​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​លោក​ឈឹម​កាន​ជា​ប្រធាន​ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ជ្រោមជ្រែង​គាំទ្រ​ការបង្កើត​រចនាសម្ព័ន្ធ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន​។​

​បានអនុញ្ញាត​លើ​ការងារ​ចាត់ចែង​យុវជន​ក្រោម​ឱវាទ​ឱ្យបំពេញ​ភារកិច្ច​និង​ការងារ​ចំពោះមុខ​ស្របតាម​លក្ខ​ន្និកៈ​និង​បទបញ្ជាផ្ទៃក្នុង​របស់​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​ជាការ​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ថ្នាក់ដឹកនាំ​ខេត្ត​ភាគ​ឦសាន​នេះ​បាន​ណែនាំ​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​លឿន​កាន់​តែមាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​។​ត្រូវ​ពង្រីក​សកម្មភាព​ការងារ​មនុស្សធម៌​នេះ ឱ្យ​កាន់តែ​ធំ​ទូលាយ និង​ឱ្យដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​ពិតប្រាកដ​។

​ម្យ៉ាងទៀត​ត្រូវ​រួមចំណែក​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​លុបបំបាត់​ភាព​អសកម្ម​នានា​នៅក្នុង​មូលដ្ឋាន​ដូចជា​បញ្ហា​គ្រឿងញៀន​ល្បែងស៊ីសង​បទល្មើស​នានា​ក្នុងការ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ផ្ដល់នូវ​ភាពកក់ក្តៅ ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ដោយ​រស់នៅ​មាន​ភាព​សុខដុម​រមណី​។​

​លោក​ឈឹម​កាន​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បញ្ជាក់ថា​ការប្រកាស​ទទួលស្គាល់​ស​មា​ជិ​ក​-​សមាជិកា ស​.​ស​.​យ​.​ក​តាម​បណ្តា​ក្រុង​/​ស្រុក​។​ក្នុងនោះ​ស​.​ស​.​យ​.​ក​.​ក្រុង​សែន​មនោ​រម្យ​មាន​ចំនួន ៨៨​នាក់ ស្រី​ចំនួន ២៣​នាក់​។ – ស​.​ស​.​យ​.​ក ស្រុក​កែវ​សីមា ចំនួន​១៩៥ នាក់ ស្រី​ចំនួន​៣៦​នាក់​។ ស​.​ស​.​យ​.​ក​ស្រុក​អូររាំង​ចំនួន​១២៤​នាក់​ស្រី​ចំនួន​៥២​នាក់​។​និង​ស​.​ស​.​យ​.​ក​ស្រុក​កោះ​ញែក​ដែល​ប្រកាស​ទទួលស្គាល់​នាពេលនេះ មាន​ចំនួន ៥២១​នាក់ ស្រី​២០៩ នាក់​។​

​លោក​បន្ថែម​ថាស​.​ស​.​យ​.​ក​ខេត្ត​នឹង​គ្រោង​រៀបចំ​ប្រកាស​ទទួលស្គាល់​សមាជិក​-​សមាជិក​ស្រុក​ពេ​ជ្រា​ដា​នៅ​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​ជា​ស្រុក​ចុងក្រោយ​គេ​ដែលមាន​សមាជិក​សមាជិកា​ចំនួនៈ​១០៤​នាក់​ស្រី​ចំនួន​៣៨​នាក់​។​ក្រៅពីនេះ​ស​.​ស​.​យ​.​ក​ខេត្ត​/​ក្រុង​/​ស្រុក​ទាំង​៥​ក្នុង​ខេត្ត​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម​និង​ការងារ​មនុស្សធម៌​ជាច្រើន​នៅក្នុង​ខេត្ត​៕S/​