​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បណ្ដាល​រងរបួស​ធ្ងន់

525
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នាក់​កំពុងតែ​បើក​រ៉ឺ​ក​ម៉ូតូ​ត្រឡប់ក្រោយ​ស្រាប់តែ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅបុក​បណ្ដាលឱ្យ​រងរបួស​៣​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​ព្រះបរមរាជវាំង តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​តិ្ដ ស្ថិតក្នុង​សង្កាត់​ចតុមុខ​កាលពី​យប់ ថ្ងៃទី ៣០​ខែសីហា ឆ្នាំ ២០១៨​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ត្រឡប់ក្រោយ​។​ស្របពេលនោះ​ក៏មាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ពាក​ស្លាក​លេខ ភ្នំពេញ 1BS-8729 ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អត្ដ​ធិ​កា​ដ្ឋា​ន​នគរបាល​ខ​ណ្ខ​ដូនពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បណ្ដាល​រងរបួស​ធ្ងន់