​យុវជន​ម្នាក់​ខឹង​ក្រុមគ្រួសារ​មិនឱ្យ​យក​ម៉ូតូ​ទៅ​ជិះ​ដើរលេង​ពេលយប់​ក៏​ចងក​សម្លាប់ខ្លួន​

1709

(​ភ្នំពេញ​)៖​យុវជន​ម្នាក់​ខឹង​ក្រុមគ្រួសារ​មិនឱ្យ​យក​ម៉ូតូ​ទៅ​ជិះ​ដើរ​លេខ​ពេលយប់​ក៏​ចងក​សម្លាប់ខ្លួន​នៅ​ចំណុច​ផ្ទះ​របស់ខ្លួន ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​បាន​ប្រទះឃើញ​សាកសព​កាលពី​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី ៩ ខែ​កុ​ម្ភះ ២០១៨ ។​

​អ្នកភូមិ​បានឱ្យដឹងថា​៖​សព​ជនរងគ្រោះ​ខាងលើ​ឈ្មោះ​រិ​ន​ដា​រ៉ា​អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​ដោយ​ជនរងគ្រោះ​បាន​យក​កន្សែងពោះគោ​ពណ៍​ក្រហម​ចង​នឹង​ធ្នឹម​ផ្ទះ​។​ក្រុមគ្រួសារ​ជនរងគ្រោះ​បានឱ្យដឹងថា​៖​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​៨​ខែ​កុ​ម្ភះ​នេះ​ជនរងគ្រោះ​បាន​សុំ​ឪពុក​ទៅធ្វើ​កា​រោងចក្រ​លុះ​ល្ងាច​ឡើង​បាន​សុំ​ម៉ូតូ​យកទៅ​ជិះ​តែ​អ្នកផ្ទះ​មិនឱ្យ​យក​ម៉ូតូ​ទៅ​ជិះ​ទេពី​ព្រោះ​មិន​ចង់ឱ្យ​ដើរលេង​យប់​។​លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​៩​ខែកុម្ភៈ​យុវជន​រងគ្រោះ​បាន​និយាយថា​អ្នកផ្ទះ​ទាំងអស់គ្នា​មិន​ស្រលាញ់​ខ្លួន​សោះ​រហូតដល់​ម៉ោង​ជិត​១១​ថ្ងៃទី​៩​ដដែល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក នឹង​ធ្នឹម​ផ្ទះ​ស្លាប់​តែម្តង ។​

​តាម​សម្តី​ឪពុក​របស់​ជនរងគ្រោះ​ឈ្មោះ​ម៉ៅ​ផានិត​អាយុ​៤៩​ឆ្នាំ​បានបញ្ជាក់​ករណី​ខាងលើនេះ​ពួកគាត់​មិនបាន​ប្តឹងផ្តល់​និង​ចោទប្រកាន់​ទៅលើ​នរណាម្នាក់​នោះទេ​គឺ​កូនប្រុស​របស់គាត់​ពិត​ជា​ចងក​សម្លាប់​ខ្លួនឯង​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​និង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យ​លើ​ខ្លួន​សព​ថា​ពិតជា​ស្លាប់​ដោយសារ​ចងក​ពិតមែន​ទើប​រៀបចំ​ឯកសារ​ឱ្យ​ក្រុមគ្រួសារ​រួចហើយ​៕S/​ដោយ​៖​កញ្ញា​រស្មី

​យុវជន​ម្នាក់​ខឹង​ក្រុមគ្រួសារ​មិនឱ្យ​យក​ម៉ូតូ​ទៅ​ជិះ​ដើរលេង​ពេលយប់​ក៏​ចងក​សម្លាប់ខ្លួន​