​យុវជន​ម្នាក់​ខឹង​ម្តាយ​ឪពុក​មិន​ដណ្តឹងប្រពន្ធ​ឱ្យ​ចង​.​ក​សម្លាប់ខ្លួន​

353
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​យុវជន​ទើប​ពេញ​ក​ម្លោះ​ម្នាក់​ព្រោះតែ​ចង់បាន​ប្រពន្ធ​និង​ត្រូវ​ម្តាយ​ឪពុក​ស្តីបន្ទោស​ឱ្យបាន​សម្រេចចិត្ត​យ៉ាង​តក់ក្រហល់​ប្រើ​ខ្សែ​ចង​.​ក​ធ្វើអត្តឃាត​តែម្តង​។​ករណីនេះ​បានកើត​ឡើង​នៅក្រោយ​វិហារ​យី​ស៊ូ​គ្រី​ស​ក្នុងភូមិ​ឡៅ​កា​សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​។​

​ករណីនេះ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បានធ្វើការ​ពិនិត្យ​សាកសព​ភ្លាមៗ​និង​មិនបាន​រកឃើញ​ស្លាកស្នាម​អ្វី​ក្រៅពី​ស្នាម​ជាំ​នៃ​ខ្សែ​ចង​.​ក​នោះឡើយ​។​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ​លោក​កាន់ ពេញ​បានឱ្យដឹងថាៈ​នៅ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​វេលា​ម៉ោង​០៦​និង​២០​នាទី​ព្រឹក​ចំណុច​ភូមិ​ឡៅ​កា​សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​មាន​ករណី​អត្តឃាត​ដោយ​ចងករ​មួយ​ករណី ក្រោយ វិហារ​យី​ស៊ូ​គ្រី​ស​ឬ​អង្គការ​ដំណឹង​ល្អ​ទាំង​៤​។

​លោក​ថា ជនរងគ្រោះ​ឈ្មោះ រៀម លី​ថូ ភេទ​ប្រុស អាយុ​១៨ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​មូលហេតុ​ខឹង​ឪពុកម្តាយ​ស្តីបន្ទោស​រឿង​ដើរលេង​យប់​និង​មិន​ដណ្តឹងប្រពន្ធ​ដែល​ខ្លួន​ស្រលាញ់​ឱ្យ​។​ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕S/​