​យុវជន​ម្នាក់​ចុះ​មុជ​រាវរក​ទូរស័ព្ទ​ធ្លាក់​ក្រោម​ផែ​ ឈ្លក់ទឹក​ស្លាប់​

706
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៨​នៅ​ចំណុច​កោះ​វែង​ស្ថិតក្នុង​ភូមិ​ថ្វាង​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​មាន​យុវជន​ម្នាក់​ធ្វើ​ឳ្យ​ធ្លាក់​ទូរស័ព្ទ​ទៅ​ក្រោម​ផែ​ហើយ​ចុះ​មុជ​រាវរក​ទូរស័ព្ទ​បណ្តាល​ឳ្យ​លង់ទឹក​ស្លាប់​។​
​លោក​អនុសេនីយ៍ត្រី​ជា សាវឿន​មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ​បាន​ឳ្យ​ដឹងថា​យុវជន​ដែល​លង់ទឹក​
​ស្លាប់​ឈ្មោះ​រស់ រ៉ានី​អាយុ១​៨​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ ឃុំ​ព្រែក​រ៉ៃ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​មក​ធ្វើ​កម្មករ​និង​​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។​

សាក្សី​បាន​ប្រាប់ថា​មូលហេតុ​ដែល​យុវជន​ម្នាក់នេះ​លង់ទឹក​ស្លាប់​ដោយសារតែ​ធ្វើ​ឳ្យ​ជ្រុះ​ទូរស័ព្ទ​ទៅក្នុង​
​ទឹក​ក្រោម​ផែ​ហើយ​បាន​ចុះ​មុជ​រាវរក​សង្ស័យ​ចូល​ក្រោម​ផែ​ងើប​មកវិញ​មិន​រួច​ក៏​ឈ្លក់ទឹក​ស្លាប់​តែម្តង​។​សាក​សព​ត្រូវ​បានប្រគល់​ឳ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/MN

​យុវជន​ម្នាក់​ចុះ​មុជ​រាវ​ទូរស័ព្ទ​ធ្លាក់​ក្រោម​ផែ​ឈ្លក់ទឹក​ស្លាប់​