​យុវជន​ម្នាក់​ចូលទៅ​ចាប់​មាន់​ក្នុង​ទ្រុង​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត​

1215
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​យុវជន​ម្នាក់​ចូលទៅ​ចាប់​មាន់​ក្នុង​ទ្រុង​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​។​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​បានកើត​ឡើង​នៅ​ចំណុច​ភូមិស្រ​ឯម​ខាងជើង​ឃុំ​ស្រឯម​ស្រុក​ជាំ​ក្សាន្ត​ព្រះវិហារ​កាលពី​វេ​ល​ម៉ោង​ប្រ​ម៉ាណ​ជាជាង​៨​យប់​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៨​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ​សៀង​រក្សា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរប​កម្មករ​បោច​មាន់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​រំដេង​ស្រុក​ត្រពាំង​ប្រសាទ​ខេត្ត​ឩ​ត្ត​មានជ័យ​។​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រឯម​ខាងជើង​ឃុំ​ស្រឯម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ត្រូវបាន​ខ្សែភ្លើង​ឆក​ស្លាប់​មួយ​រំពិច​ខណៈ​រូបគេ​ចូលទៅ​ចាប់​មាន់​ក្នុង​ទ្រុង​នៅ​ខាងក្រោយ​ផ្ទះ​។​

​សមត្ថកិច្ច​បាន​បន្តថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ខាងលើ​ចូលទៅ​ចាប់​មាន់​ដូច​សព្វដង​ដើម្បី​យកមក​ធ្វើ​និង​បោច​លក់​ឱ្យ​ម៉ូយ​សម្រាប​លក់​នៅពេល​ព្រឹក​។​តែ​ចៃដន្យ​ល្ងាច​នេះ​ក៏បាន​ជួប​នៅ​ហេតុការណ៍​នេះ​កើតឡើង​នោះ​។​ប្រភព​ដដែល​បាន​បញ្ជាក់ដែរថា​ទ្រុងមាន់​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​កើតឡើង​នេះ​គឺ​គេ​ធ្វើ​អំពី​ដែក​ហើយ​អាច​នឹង​ដាច់​ខ្សែភ្លើង​ទើប​បង្កឱ្យមាន​ឆ្លង​ចរន្ត​កើតឡើង​បណ្តាលឱ្យ​ឆក់​យ៉ាង​ដូច្នេះ​នោះ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ​នឹងធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​នៃ​ជនរងគ្រោះ​ដោយ​សន្និដ្ឋានថា​ជនរងគ្រោះ​ខាងលើ​ពិតជា​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន​។​ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕S/