​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​គាប​ជាប់​បណ្ដាល​ដួល​ស្លាប់​នៅ​ខណ្ឌ​ជ្រោយចង្វារ​

265
ចែករម្លែក

ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​គាប​ជាប់​ជាមួយ​កង់​រថយន្ត​តា​កូ​ម៉ា​កំពុងធ្វើដំណើរ បណ្ដាលឱ្យ​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ចំណុច​ទល់មុខ​គូ​បូ​តា​ភ្នំ​ព​ញ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៩​។​

​រថយន្ត​បង្ក​ម៉ាក​តា​កូ​ម៉ា​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R5408​បើក​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​និង​កូន​។​ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ា​កឌុក​ពណ៌​សលាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FS3353​ជិះ​ដោយ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ខន ចំរើន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ថ្កូវ​ឃុំ​ត្រប់​ស្រុក​បាធាយ ខេត្តកំពង់ចាម​។

​ក្រោយមក​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ទៅតាម​ច្បាប់​នៅពេល​ក្រោយ​៕S/​