​យុវជន​ម្នាក់​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្តាលឱ្យ​ក្រឡាប់​

132
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ី​ស​RX330​រេ​ចង្កូត​ជ្រុល​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ក្រឡាប់​តែ​អ្នកបើកបរ​មិនមាន​របួស​ធ្ងន់ធ្ងរ​ទេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស​កែង​និង​ផ្លូវ​៤២២​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន កាលពី​យប់​លង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​មក​វាស់វែង​យក​រថយន្ត​បង្ក​និង​អ្នកបើកបរ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រងចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕S/​