​យុវជន​ម្នាក់​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួនឯង​មិនបាន​សម្រេច​ដោយសារតែ​មាន​វិបត្តិ​ផ្លូវចិត្ត​

3694
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​ដុត​ខ្លួនឯង​ដើម្បី​បញ្ចប់ជីវិត​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែ​មិនបាន​សម្រេច​ដោយសារតែ​ប្រជាពលរដ្ឋ​ជួយ​បញ្ជូន​យកទៅ​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ​។​ករណីនេះ​កើតឡើង​នៅជាប់​នឹង​ស្ពាន​កោះ​ពេជ្រ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កាលពី​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​យុវជន​ម្នាក់​មានឈ្មោះ​ភឿ​ក​ទូច​ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៤​រស់នៅ ភូមិ​កុមារ មាស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ជិះ​ម៉ូតូ ម៉ាក​ធូ​ដេ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HB7712​។​មក​អង្គុយ​សំកុក​ក្រោម​ដើម​គគី​យ៉ាងយូ​ទើប​រូបគាត់​ងើប​ទៅយក​ឯកសារ​ដែល​នៅក្នុង​វ៉ា​ឡូ​របស់គាត់​មក​ដុតបំផ្លាញ​ចោល​អស់​ទើប​ឈានទៅ​ដុត​ខ្លួនឯង​បន្ត​តាម​ក្រោយ​។​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​លើ​ស្ពាន​កោះ​ពេជ្រ​៕S/​