ដោយស្រីកា/កំពង់ធំៈយុវជនម្នាក់មិនដឹងមានវិប្បត្តិអីបានសម្រេចបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួន។ហេតុការណ៍បានកើតឡើងនៅក្នុងផ្ទះរបស់ខ្លួនស្ថិតនៅភូមិព្រែកស្បូវសង្កាត់អូរកន្ធរក្រុងស្ទឹងសែន ខេត្តកំពងធំកាលពីយប់ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩។
សពជនអត្តឃាតឈ្មោះង៉ានគន្ធាភេទប្រុសអាយុ២៩ឆ្នាំមានមុខរបរជាជាងសំណង់រស់នៅភូមិកន្លែងកើតហេតុ។បានយកកន្សែងពោះគោចងកខ្លួនឯងទៅនឹងធ្នឹមផ្ទះបាយរហូតដល់ស្លាប់។សមត្ថកិច្ចប្រាប់ថាជននេះមិនទាន់មានប្រពន្ធកូនទេ រស់នៅជាមួយឪពុកឈ្មោះ ធន់ ញ៉ឹប អាយុ៧១ឆ្នាំ និងម្តាយឈ្មោះ សៅ ស៊ីម អាយុ៦៥ឆ្នាំ នៅក្នុងកូនចំនួន៧នាក់ ស្រី៥នាក់ ប្រុស២។
តាមការឱ្យដឹងពីប្អូនស្រីបង្កើតរបស់ជននេះនាងឈ្មោះសុងបញ្ញាអាយុ១៧ឆ្នាំរស់នៅផ្ទះជាមួយគ្នានិយាយថា៖មុនពេលកើតហេតុបងប្រុសរបស់នាងមិនដឹងថាមានវិប្បត្តិអ្វីនៅកន្លែងធ្វើការរបស់គាត់ ឬក៏រឿងរ៉ាវស្នេហាអ្វីនោះទេ។បានជាប្រហែលជាបីថ្ងៃមុននេះគាត់បានសរសេរលើទំព័រ”Facebook”របស់គាត់ថា៖ហត់ហើយចង់ដេកលែងក្រោករហូត”មនុស្សបរាជ័យ”ស្រាប់តែនៅយប់ថ្ងៃកើតហេតុគាត់បានបញ្ចប់ជីវិតដោយចងកយ៉ាងដូច្នេះទៅ។
ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងជំនាញនិងអាជ្ញធរមូលដ្ឋានបានចុះទៅពិនិត្យសាកសពសន្និដ្ឋាន:ការស្លាប់នេះគឺជាការធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងមិនមានពាក់ព័ន្ធនឹងអំពើរឃាតកម្មទេ ។មូលហេតុមានវិប្បត្តិផ្លូវចិត្តបន្ទាប់ពីពិនិត្យចប់សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕S/
រូបថតសមត្ថកិច្ចពិនិត្យសពជនរងគ្រោះឈ្មោះ ង៉ាន គន្ធា (រូបថតដោយ ស្រីកា)