​យុវជន​ម្នា​ក់ត​ខ្សែភ្លើង​ឆក់​ត្រី​បែ​ជា​ឆក់​ស្លាប់​ខ្លួនឯង​នៅ​ស្រុក​ភ្នំស្រួច​

478
ចែករម្លែក
  • 16
    Shares

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​យុវជន​ម្នាក់​បាន​ស្លាប់​ដោយសារ​ត​ខ្សែភ្លើង​ឆក់​ត្រី​នៅ​ចំណុច​ត្រពាំងទឹក​ខាងលិច​ភូមិ​ប្រសាទ​ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច​ខ​រត្ត​កំពង់ស្ពឺ​។​ហេតុការណ៍​ត​ខ្សែភ្លើង​ឆក់​ត្រី​បែ​ជា​ឆក់​ខ្លួនឯង​ស្លាប់​នេះ​បង្កឱ្យមាន​កា​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែ​កម្ភៈ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ជំនាញ​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​យុវជន​ដែល​ឆក់​ខ្សែភ្លើង​ស្លាប់​នោះ​មានឈ្មោះ​ស៊ឺន សាន​អាយុ​១៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ប្រសាទ​ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច​។​មុនពេល​កើតហេតុ​យុវជន​រងគ្រោះ​បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​ចម្ងាយ​១០​ម៉ែត្រ​ពី​ខាងលិច​ផ្ទះ​ឆក់​ត្រី​ក្នុង​ត្រពាំងទឹក​ទើប​ធ្វើឱ្យ​ឆក់​ជនរងគ្រោះ​ស្លាប់​តែម្តង​៕S/​