​យុវជន​ម្នា​ក់បាន​ចងក​ធ្វើអត្តឃាត​សមត្ថកិច្ច​មិនទាន់​ដឹង​ពី​មូលហេតុ​

174
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ យុវជន​ម្នា​ក់បាន​ចងក​ធ្វើអត្តឃាត​ក្នុង​បន្ទប់​នៅ​ដីឡូត៍​ឃ្លាំង​ដែក​មួយកន្លែង ដោយ​មិនដឹង​មូលហេតុ​។​ហេតុការណ៍​នេះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​ដីឡូត៍​លក់​កុង​ផ្លាក​កេ​ស្ថិត​ក្រុមទី​១៣​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ ។​

លោក​ហ៊ាង​ថា​រ៉េត​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹង​នា​ល្ងាច​ថ្ងៃទី​២៤​កុម្ភៈ​នេះ​ថា​សព​ឈ្មោះ​រឿន បារាំង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរប​ស់កម្មករ មាន​ស្រុកកំណើត ភូមិ​ស្ពាន​ឃុំ​ដារ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​។​

​សាក្សី​នៅ​កន្លែង​បានឱ្យដឹងថា​មាន​មិត្ត​រួមការ​ងារ​ម្នា​ក់បាន​ចូលមក​ធ្វើការ​ជាធម្មតា​ពេលព្រឹក​ថ្ងៃកើតហេតុ​ទើប​ឃើញ​ប្រទះឃើញ​យុវជន​ខាងលើ​ចងក​ធ្វើអត្តឃាត​នៅក្នុង​ឃ្លាំង​ស្ថិតក្នុង​ដីឡូត៍​មួយកន្លែង​ស្លាប់បាត់​ទៅហើយ​ទើប​មានការ​ភ្ញាក់ផ្អើល​ធ្វើការ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​តែម្ដង ។​ទោះយ៉ាងណា​គេ​មិនបាន​ដឹង​ពី​មូលហេតុ​នៃ​ការធ្វើអត្តឃាត របស់​យុវជន​នោះដែរ ៕S/​