​យុវជន​ម្នា​ក់មាន​ជំងឺ​គិត​ច្រើនពេក​សម្រេចចិត្ត​ធ្វើអត្តឃាត​

919
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ដោយមាន​ជំងឺ​ប្រចាំកាយ​យុវជន​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​៤ និង​ជា​អ្នកបើកបរ​កប៉ាល់ បានធ្វើ​អត្តឃាត​ដោយ​ចងក​រហូត​បានសម្រេច បង្ក​ការភ្ញាក់ផ្អើល កាលពី​ល្ងាច ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ។

​សាកសព​មានឈ្មោះ អ៊ុយ សត្យា អាយុ​២៦​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ សាលា​ជាតិ​កសិកម្ម​ព្រែកលាប​មាន​មុខរបរ​បើកបរ​កប៉ាល់​នៅ​ផែ​ថ្ម​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ។ តាម​សម្តី​បងស្រី​យុវជន​ខាងលើ​បញ្ជាក់ថា ប្អូន​គាត់​ជា​មនុស្ស​គិត​ច្រើន និង​មាន​ជំងឺ​ប្រចាំកាយ​ផងដែរ (​សរសៃប្រសាទ​) ដោយ​ទទួល​ថ្នាំ​ពី​មន្ទីរពេទ្យ​រុស្សី ។ ប៉ុន្តែ​ការសម្រេចចិត្ត​សម្លាប់ខ្លួន​នេះ ក៏​មិនដឹងថា​មកពី​មូលហេតុ​អ្វី​នោះទេ​។

​ពួកគាត់​ជា​កូនកំព្រា ហើយ​ប្អូន​គាត់​ដែល​ស្លាប់​នេះ ជា​កូនពៅ ។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ​សាកសព​និង​កន្លែងកើតហេតុ​រួចមក បាន​សន្និដ្ឋានថា យុវជន​នេះ​ពិតជា​ធ្វើអត្តឃាត​ពិតប្រាកដ​មែន រួច​ក្រុមគ្រួសារ​យកទៅ​តម្កល់​នៅ វត្ត​សន្សំ​កុសល​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/

​យុវជន​ម្នា​ក់មាន​ជំងឺ​គិត​ច្រើនពេក​សម្រេចចិត្ត​ធ្វើអត្តឃាត​