​យុវនារី​ពីរ​នាក់ រងរបួស​ធ្ងន់ ដោយ​បើក​ម៉ូតូ បុក​រថយន្ត បត់​ឆ្វេង មិន​ស៊ីញ៉ូ​

191

ដោយៈ​គ្រ​ញួ​ង​ /
​បាត់ដំបងៈ​យុវនារី ពីរ​នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​ពួកគេ បាន​បើក​ម៉ូតូឌុប​គ្នា បុក​រថយន្ត កំពុង​បត់​ឆ្វេង មិនបាន​ស៊ីញ៉ូ​។ ហេតុ​
​ការណ៍​នេះ បានកើត​ឡើង កាលពី​រសៀល ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ ៥៧B ស្ថិតក្នុង​ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។​

​លោក អ៊័​ង សុណ្ណ អធិការរង​ស្រុក​ថ្មគោល ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់ បានឱ្យដឹងថា យុវនារី​ទាំងពីរ​នាក់ ដែល​រងរបួស​ធ្ងន់ ឈ្មោះ ឃិន ឡា​នី​ន អាយុ ១៧ ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ និង​ឈ្មោះ​ជ្រឿ​ន និ​ត អាយុ​១៦​ឆ្នាំ (​អ្នករួមដំណើរ​) នៅ​ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​។ អ្នក​ទាំងពីរ ត្រូ​បាន​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​។ ចំណែក​អ្នកបើកបរ​រថយន្ត លក់​ការ៉េម ឈ្មោះ យ៉ា ឧសភា ភេទ​ប្រស អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​។

​សាក្សី​ដែល​បានឃើញ​ផ្ទាល់​ភ្នែក បាន​ប្រាប់​សមត្ថកិច្ច​ជំនាញ ដែល​ចុះទៅ​វាស៎វែង​ថា មុនពេល​កើតហេតុ មាន​រថយន្ត ម៉ាក ដេ​វូ មួយគ្រឿង​
​ពណ៌​ស គ្មាន​ស្លាក​លេខ ដឹក​ការ៉េម លក់ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង តាមផ្លូវ​ជាតិ​លេខ ៥៧B ស្ថិតក្នុង​ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ហើយ​បាន​បត់​ឆ្វេង បម្រុង​ត្រឡប់ក្រោយ​វិញ ដោយ​មិនបាន​ស៊ីញ៉ូ ភ្លើង​ជាស​ញ្ញា​។ ភ្លាមនោះ ម៉ូតូ​របស់​យុវនារី​ទាំងពីរ ម៉ាក​ហុងដា សេ​១២៥ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K9283 បើកបរ​ស្រប​ទិស​គ្នា​ចា​ប៉​ហ្វ្រាំង​មិនទាន់ ក៍​បុក​ចំ​ពី​ចំហៀង​រថយន្ត បណ្តាលឱ្យ​ដួល​បោក​ក្បាល ទៅលើ​ថ្នល់ជាតិ រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ស្រុក​។​

​ទាំង​អ្នកបើកបរ​រថយន្ត និង​មធ្យោបាយ ទាំងពីរ​គ្រឿង ត្រូវ​ប៉ូលិស​ច​ចរាចរណ៍ ស្រុក​ថ្មគោល យកទៅ​ក្សា​ទុក ដើម្បី​ដោះស្រាយ​
​នៅពេល​ក្រោយ៕v

​យុវនារី​រងគ្រោះ​ទាំងពីរ​នាក់