​យុវ​សិស្សសាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​៤​រូប​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋអាមេរិក​

550
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​យុវ​សិស្សសាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​៤​រូប​បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ឈ្វេងយល់​ពី​ប្រព័ន្ធ​អប់រំ​នៅ​សហរដ្ឋអាមេរិក​និង​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​នៅ​ប្រទេស​អភិវឌ្ឍ​។​ដោយមាន​ការសហការ​ជាមួយ​ម​ជ្ឃ​មណ្ឌល SpringBoard Cambodia សាលា​អន្តរជាតិ វេ​ស្ទ​លែ​ន​ដ៍ ដែលមាន​ទីតាំងនៅ​ទីក្រុង​តាខ្មៅ បាន​ដឹកនាំ​សិស្ស​ចំនួន ៤ រូប ទៅ​ទស្សនកិច្ច​សិក្សា នៅ​រដ្ឋកា​លី​ហ្វ៉​ញ៉ាស​ហ​រដ្ឋ​អាមេរិក​រយៈពេល​៨​ថ្ងៃ​។​ចាប់ពី​ថ្ងៃទី​២៥​ខែកញ្ញា​ដល់​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​។​សិស្ស​ចូលរួម​ទាំង​៤​នាក់​ឈ្មោះ​ណុប​ដេវីដ​(​ប​)​ណុប​ហ្វី​លី​ប​(​ប​)​កែ​វលី​ហុង​(​ស​)​និង​ចៅ​សម្បត្តិ​(​ប​)​។​

​លោក​កឹម​សិទ្ធិ​បញ្ញា​(ALEX)​ប្រធានការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​និង​ជា​គ្រូដឹកនាំ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​បាន​មានប្រសាសន៍​ឱ្យដឹងថា​គោលបំណង​នៃ​កម្មវិធី​គឺ​ចង់​បណ្តុះ​ភាពជា​អ្នកដឹកនាំ​វ័យក្មេង បណ្តុះ​ផ្នត់គំនិត​ឱ្យមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​និង​ដក​ពិសោធន៍​ពី​ប្រព័ន្ធ​អប់រំ នៅ​សហរដ្ឋអាមេរិក​ព្រមទាំង​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​ប្រទេស​អភិវឌ្ឍ​។

​លោក​បានឱ្យដឹង​ទៀតថា​យុវ​សិស្ស​បាន​ស្នាក់នៅ​និង​ទទួល​ការបណ្តុះបណ្តាល​នៅ​មហាវិទ្យាល័យ​ដៃគូ​SanMateoCollege,​ទស្សនា​រដ្ឋ​LosAngeles,​ទស្សនា​ស្ពាន​GoldenGate​នៅ​SanFrancisco,​ទស្សនា​ឆ្នេរ San Monica ។​ក្រៅពីនេះ​បាន​ទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​ដូចជា​UniversalStudioHollywood ជាដើម​។​កម្មវិធី​នេះ​នឹងមាន​ជា​រៀងរាល់ឆ្នាំ​។​នេះ​ជា​ជំនា​ន់ទី​១​ហើយ​ដែល​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​បាន​បញ្ជូន​សិស្ស​កម្រិត​វិទ្យាល័យ ទៅ​ចូលរួម​នៅ​សហរដ្ឋអាមេរិក​។​

​សូមបញ្ជាក់ថា​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​កន្លងមក​ធ្លាប់បាន​ដឹកនាំ​សិស្សានុសិស្ស​ទៅ​ក្រៅប្រទេស​ជាច្រើន​ដង​រួចហើយ​តាមរយៈ​កម្មវិធី​ទស្សនកិច្ច​សិក្សា​និង​កម្មវិធី​បោះជំរំ​យុវជន​អាស៊ាន​ដោយមាន​ការសហការ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ របស់ WESTLAND នៅ​ប្រទេស​ថៃ និង សិង្ហ​បុរី ជាដើម​។ ជាក់ស្តែង​បន្ទាប់ពី​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋអាមេរិក​សាលា​អន្តរជាតិ​WESTLAND​ក៏​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​យ៉ាង​ពិសេស​មួយ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​សម្រាប់​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​WESTLAND​បី​រូប​ដែល​ទទួលបាន​និទ្ទេស​A​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នេះ​ផងដែរ​។​

​ក្រៅពី​មាន​ថ្នាក់​ចំណេះ​ទូទៅ​ខ្មែរ ថ្នាក់​ចំណេះ​ទូទៅ​អន្តរជាតិ ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ និង​កុំព្យូទ័រ សាលា​អន្តរជាតិ វេ​ស្ទ​លែ​ន​ដ៍ ក៏មាន​សេវាកម្ម​បន្ថែម​ផង​ទៀត​ដែរ ដូចជា​៖​ចុះឈ្មោះ​តេស្ត​អន្តរជាតិ IELTS,​សេវា​ប្រឹក្សា​ពី​ការសិក្សា​នៅ​បរទេស​,​រៀបចំ​ទស្សនកិច្ច​សិក្សា​ទៅ​ក្រៅប្រទេស​,​កម្មវិធី​បោះជំរំ​យុវជន​ក្រៅប្រទេស​,​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លី​នៅក្រៅ​ប្រទេស​,​សេវាកម្ម​ធ្វើលិខិត​ឆ្លងដែន​,​កក់​សំបុត្រ​យន្តហោះ ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​យុវ​សិស្ស សាលា​អន្តរជាតិ វេ​ស្ទ​លែ​ន​ដ៍ ០៤ រូប​បាន​ទៅ​ទស្សនកិច្ច​សិក្សា នៅ​សហរដ្ឋអាមេរិក​ដើម្បី​ឈ្វេងយល់​ពី​ប្រព័ន្ធ​អប់រំ​នៅ​សហរដ្ឋអាមេរិក​និង​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​នៅ​ប្រទេស​អភិវឌ្ឍ​៕