​យើង​រួមគ្នា​ថែរក្សា​សន្តិភាព​ឱ្យ​គង់វង្ស​ដើម្បី​ប្រទេសជាតិ​រីកចម្រើន​

431

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​“​ប្រទេសជាតិ​សព្វថ្ងៃ​មាន​សុខសន្តិភាព​គ្រប់គ្រាន់​ហើយដោយ​គ្រាន់តែ​យើង​ចូលរួម​ថែរក្សា​សន្តិភាព​ទាំងនេះ​ឱ្យបាន​គង់វង្ស​ទៅ​”​មតិ​លោក​មាស​សុភា​សមាជិក​អចិ​ន្ត្រៃ​គណៈកម្មាធិកា​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុម​កា​ងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​។​ខណៈពេល​លោក​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​១​ពាន់​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​។

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​នឹង​ក្នុងនាម​លោក​ជា​ប្រធាន​គណ​ប​ក្យ​ប្រជាជន​ខេត្តព្រះវិហារ​​ក៏​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ជាំ​ក្សាន្ត​ទាំងមូល​ដោយ​លោក​បាន​លើកឡើងថា​៥​អាណត្តិ​នៃ​កាបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​ក៏ដូចជា​កាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លងទៅនេះ គឺ​ស្រុក​ជាំ​ក្សាន្ត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១៕S/​

​យើង​រួមគ្នា​ថែរក្សា​សន្តិភាព​ឱ្យ​គង់វង្ស​ដើម្បី​ប្រទេសជាតិ​រីកចម្រើន​