​យោធា​ថៃ​ឃាត់ខ្លួន​បុរស​កម្ពុជា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​គ្រញូង​ឆ្លងដែន​

996
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កម្លាំង​ទាហាន​ថៃ បាន​ឃាត់ខ្លួន​ជនជាតិខ្មែរ​ម្នាក់​ស្ថិត​នៅជាប់​បរិវេណ​មុខ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​ឃុំ​ដាន​ស្រុក​កាប់​ឈើ​ង ខេត្ត​សុរិន្ទ ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៣​និង​៣០ នាទី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​កម្ពុជា​ប្រចាំ​ច្រក​បានឱ្យដឹងថា​កម្លាំង​ទាហាន​ថៃ​ឃាត់ខ្លួន​បុរស់​ខ្មែរ​ម្នាក់​ពាក់​ពន្ធ​កា​ដឹកជញ្ជូន​ឈើ​គ្រញូង​បង្កប់​ក្នុង​រថយន្ត​ទំនើប​មួយគ្រឿង​បាន​លួច​បង្កប់​ឈើ​គ្រញូង​ប្រមាណ​ជាង ២០​ដុំ​។​និង​បាន​បញ្ជូន​ទៅកាន់​អង្គភាព​ដើម្បី​សាកសួរ​តាម​នីតិវិធី ។​

​សមត្ថកិច្ច​បន្តថា បុរស​កម្ពុជា​ថៃ​ឃាត់ខ្លួន​មានឈ្មោះ អួន លី​ហ៊រ អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ​។​ការឃាត់ខ្លួន​នេះ​គឺ​ជនសង្ស័យ​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ចូលទៅក្នុង​ទឹកដី​ថៃ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ចូលទៅក្នុង​ខេត្ត​សុរិន្ទ​។

លុះ​ពេលចេញ​មកវិញ​ទើប​កម្លាំង​ទាហាន​ថៃ បានធ្វើការ​ត្រួតពិនិត្យ​ក្នុង​រថយន្ត​ម៉ាក លុច​ស៊ី RX 300 ពាក់​ស្លាក​លេខ ភ្នំពេញ 2-AE 7608 ដោយ​រកឃើញ​ឈើ​គ្រញូង​ចំនួន​២៤ ដុំ ដែល​ច្នៃ​បង្កប់​ក្រោម​រថយន្ត​។

​ក្រោយពេល​រកឃើញ​វត្ថុតាង​រួចមក កម្លាំង​សមត្ថកិច្ច​ថៃ​ប្រចាំ​ច្រក​បានធ្វើ​ការប្រគល់​ទាំង​មនុស្ស​រួម និង​វត្ថុតាង​ទៅឱ្យ​មេព្រៃ​ស្រុក​កាប់​ឈើ​ង​ដើម្បី​នាំយកទៅ​សាកសួរ​បន្ត​ព្រមទាំង​បាន​នាំយក​វត្ថុតាង​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ផងដែរ​៕S/​

​យោធា​ថៃ​ឃាត់ខ្លួន​បុរស​កម្ពុជា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​គ្រញូង​ឆ្លងដែន​

#