​យ៉ា​ម ខេមរា ឈាន​ជើង​ឡើង​សង្វៀន ប្រកួត​ជាមួយ អ្នក​ប្រដាល់​បរទេស​

423
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា
ភ្នំពេញ​: អ្នក​ប្រដាល់​មិនសូវ​មានឈ្មោះ បោះ​សម្លេង​របស់​កម្ពុជា គឺ យ៉ា​ម ខេមរា មានឱកាស​ប្រកួត ជាមួយ​អ្នក​ប្រដាល់​បរទេស ជា​លើកដំបូង ដោយ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​អ៊ីរ៉ង់ វ៉ា​ដា​នី​រ៉ា​ត ហាសាន់ (Vahdarirad Hassan) ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។​

ខេមរា សូម្បី​ការប្រកួត​ជាមួយ អ្នក​ប្រដាល់​រួម​ជាតិ​ខ្លួនឯង ក៏​មិនសូវ​ជាមាន​ឱកាស​ដែរ អីចឹង​ហើយ​ទើប​គេ មិនសូវមាន​ឈ្មោះ​បោះ​សម្លេង​នោះ​។ ពេលនេះ ជា​ឱកាសល្អ​របស់គេ ប្រសិនបើ​គេ មាន​សមត្ថភាព ដណ្ដើម​ជ័យជំនះ លើ​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ​បាន គេ​នឹង​មានឱកាស សម្រាប់​លើក​ក្រោយ​ទៀត តែបើ​ជួប​បរាជ័យ​នោះ អាច​នឹង​លំបាក​ហើយ​។​

​ខេមរា ចិត្ត​មិនសូវ​ជាធំ​ទេ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ៣៤ ដង ឈ្នះ​២៣​ដង ចាញ់​១១​ដង ។ អ្នក​ប្រដាល់​រូបនេះ ទោះបី​ការ​វ៉ៃ​ចេញ​របស់គេ មិនសូវ​ច្បាស់ ក៏ពិតមែន តែ​ធ្ងន់ ។ ទន្ទឹមនឹងនេះ ខេមរា ក៏​ឆាប់​ស្រុត​កម្លាំង​បន្តិច ។​

​យ៉ា​ម ខេមរា និង វ៉ា​ដា​នី​រ៉ា​ត ហាសាន់​

​ចំពោះ​អ្នក​ប្រដាល់​អ៊ីរ៉ង វ៉ា​ដា​នី​រ៉ា​ត ហាសាន់ វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ឈាន​ជើង មក​ប្រកួត​នៅ​លើដី​ខ្មែរ​។ អ្នក​ប្រដាល់​រូបនេះ ហ្វឹកហាត់ នៅ​ស្រុកថៃ គេ​មិនមែនជា​អ្នក​ប្រដាល់ ចាស់វស្សា​អ្វី​នោះទេ ។ គេ​ទើប​តែមាន​ប្រវត្តិ​ប្រកួត ចំនួន​១៨​ដង ឈ្នះ​១៥​ដង និង​ចាញ់​៣​ដង ។​

​ជា​អ្នក​ប្រដាល់ ដែលមាន​កម្លាំង អស្ចារ្យ​មួយរូប​នោះ ខេមរា ទំនងជា​មិន​ស្រួល ទប់ទល់​នោះទេ ។ ចាំមើល​ជ័យជំនះ ជា​របស់​នរណា ?​។​

​អ្នក​ប្រដាល់​ជើង​ថ្មី​កម្ពុជា មួយរូប​ទៀត គឺ លិញ ភារ​ម្យ ក្លិប​ឆ្មា ស សែន​សុខ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ មូ​ន ថង (Moun Thong) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។

លិញ ភារ​ម្យ និង មូ​ន ថង​

​​ភារ​ម្យ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែរ​ទេ តែ​គេ​ឆាប់​ទទួលបាន​កេរ្តិ៍ឈ្មោះ បោះ​សម្លេង ដោយសារតែ​គេ មាន​ក្បាច់​វ៉ៃ​ល្អ កម្លាំង​ខ្លាំង និង​មាន​ចិត្តធំ​។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៩​ដង ឈ្នះ​៣០​ដង ចាញ់​១៧​ដង និង​ស្មើ​ពិ​ន្តុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ មូ​ន ថង វិញ​នោះគេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥១​ដង ឈ្នះ​៤០​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ១ ដង ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា ។ នរណា​វាងវៃ​ជាង អ្នកនោះ នឹង​ឈ្នះ​តើ​លី​ញ ភារ​ម្យ ឬ មូ​ន ថង ?​។​

​ការប្រកួតរ វាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សៀវ ង៉ុ​យ ក្លិប​កងពលធំ​លេខ ២ ប្រកួត​ជាមួយ ឯម សុធី ក្លិប​ថ្មគោល ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ គង់ សំបូរ ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប ប្រកួត​ជាមួយ ចេង គា ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ៕v