​យ៉ែម​សំ​អូន​បញ្ចេញ MV​មួយ​បទ​ធ្វើឱ្យ​អ្នកទស្សនា​ស្រក់​ទឹកភ្នែក​

1026
ចែករម្លែក
  • 1.2K
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​តារាចម្រៀង​យ៉ែម​សំ​អូន​ដែលមាន​ទឹកដម​សំលេង​ធ្ងន់​និង​មាន​ប្រជាប្រិយភាព​មួយរូប​នោះ តែមួយ​រយៈ​នេះ​បែ​ជា​លេចធ្លោ​ផ្នែក​សម្តែង តាម​ខ្សែភាពយន្ត​ជាច្រើន​គួរអោយកត់សម្គាល់ ហើយ​ស្ទើរតែ​មិនមាន​ពេល​ដកឃ្លា ជាមួយនឹង​អាជីព​សម្តែង​ទៅវិញ​។

​យ៉ាងណាមិញ​តួ​ឳ​ពុក​ក្នុង​រឿង​ផ្កាថ្ម យ៉ែម សំ​អូន នៅតែ​ខិតខំ​សម្រិតសម្រាំង និពន្ធ បទ​ចម្រៀង មួយ​បទ «​ទឹកភ្នែក​សម្ងាត់​ឳ​ពុក​»​និង​បានចេញ​ជា​MV​ផ្លូវការ​បែប​ចាក់​ដោត​បេះដូង​យុវវ័យ​មួយចំនួន​ដែល​កំពុងតែ​ភ្លើតភ្លើន​ជាមួយនឹង​សម្ភារៈ​និយម​តាម​សម័យកាល​។

​យ៉ែម​សំ​អូន​បញ្ចេញ MV​មួយ​បទ​ធ្វើឱ្យ​អ្នកទស្សនា​ស្រក់​ទឹកភ្នែក​

​លោក យ៉ែម សំ​អូន និយាយថា «​បទ​ចម្រៀង​មួយ​នេះ បង្កប់​នូវ​អត្ថន័យ​ច្រើន ដែល​ផ្តោតលើ​ការអប់រំ ព្រោះ​ក្នុង​គ្រួសារ​នីមួយៗ ទោះបី​ការរស់នៅ​ផ្សេងៗ​គ្នា​ក៏ដោយ ។ប៉ុន្តែ​ការគោរព​ដឹងគុណ​ឳ​ពុក​-​ម្តាយ ពេលខ្លះ​យើង​មើលរំលង​ព្រោះ​ក្មេងៗ​ជំនាន់​ក្រោយ​ខ្លះ​ស្ទើរតែ​មិន​ចង់​លើកដៃ​សំពះ​ឳ​ពុក​ម្តាយ​របស់​ខ្លួនឯង​ផង »

​ទោះបី​កន្លងមក លោក​ធ្លាប់​និពន្ធ​បទ​ចម្រៀង Original Song បាន​៥​បទ​ក្តី ប៉ុន្តែ​បទ «​ទឹកភ្នែក​សម្ងាត់​ឳ​ពុក​» គឺជា​ស្នាដៃ​ដំបូង​របស់លោក​ទាំង​ការនិពន្ធ​និង​ការដឹកនាំ​សម្តែង​។​លោ​កថា​នេះ​ជា​ជោគជ័យ​ជំ​ហ៊ាន​បន្ទាប់​ទៀត ដែល​លោក​កំពុងតែ​សម្រេចបាន​។

ព្រោះ​បទ​ចម្រៀង មួយ​នេះ មានការ​គាំទ្រ​ខ្លាំង​មុនពេល ចេញ Full MV ទៅទៀត ក្រោយ​ពេលដែល​បទ​នេះ បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង ប្រព័ន្ធ​យូ​ធូប មាន​អ្នក​ចុច​មើល ជាច្រើន​ម៉ឺន​នាក់ ផងដែរ​៕S/