​រកឃើញ​កុមារ ដែល​ពូកែ​គូររូប​ឡាន ក្នុង​ក្ដី​ស្រមៃ​

300
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រឡង​គូររូប​រថយន្ដ ក្រោម​ប្រធានបទ ” គំនូរ​រថយន្ដ ក្នុង​ក្ដី​ស្រមៃ សម្រាប់​អនាគត លើក​ទី​១៣ ” បាន​រកឃើញ​ជ័យលាភី​ហើយ ។​

​ការប្រឡង​គូររូប​នេះ មាន​រូបគំនូរ ចំនួន ១.២០១ ផ្ទាំង ត្រូវបាន​កុមារ ចំនួន ៣ ប្រភេទ​អាយុ គូរ​ដោយ​ប្រើ​ដៅ ខ្មៅ​ដៃ​ពណ៌ ដើម្បី​ផាត់​រចនា​ឡើង​។​

​សូមបញ្ជាក់ថា ការដាក់​ពាក្យ ចូលរួម​ប្រកួត ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​។​

​ក្នុងចំណោម​រូបគំនូរ ចំនួន ១.២០១ ផ្ទាំង​នេះ មាន​ចំនួន ១៧០ ផ្ទាំង ជា​រូបគំនូរ របស់​កុមារ ក្រុម​អាយុ​ក្រោម ៨ ឆ្នាំ គំនូរ ៥៧៣ ផ្ទាំង ជា​រូបគំនូរ ដែល​គូរ​ដោយ​កុមារ អាយុ​ពី ៨ ឆ្នាំ ទៅ ១១ ឆ្នាំ និង​រូបគំនូរ ចំនួន ៤៥៨ ផ្ទាំង ជា​រូបគំនូរ ដែល​គូរ ដោយ​កុមារ អាយុ​ពី ១២ ទៅ ១៥ ឆ្នាំ ។​

​ក្រោយពី​គណៈកម្មការ និង​អ្នកឯកទេស ខាង​រូបភាព បាន​ពិនិត្យ និង​ពិចារណា លើ​រូបគំនូរ​ទាំងនោះ យ៉ាង​សុ​ក្រិត​មក​នោះ គេ​បាន​វាយតម្លៃថា មាន​រូបគំនូរ​ចំនួន ១៣ ផ្ទាំង គូរ​បាន​ស្អាត និង​មាន​អត្ថន័យ​ល្អ ដែល​ក្នុងនោះ មាន ៩ ផ្ទាំង បានទទួល​ជ័យលាភី​ថ្នាក់ជាតិ ដើម្បី​យកទៅ​ចូលរួម ប្រឡងប្រជែង ថ្នាក់​ពិភពលោក នៅ​ប្រទេស​ជប៉ុន ។ ចំពោះ ៣ រូប​ទៀត បាន​ជាប់​ជា​ផ្ទាំងគំនូរ​ពិសេស នៅក្នុង​ប្រទេស និង ១ ផ្ទាំង​ទៀត ជាប់​ជា​ជ័យលាភី របស់​តូយ៉ូតា​។​

​សម្រាប់​ជ័យលាភី អាយុ​ក្រោម ៨ ឆ្នាំ លេខ​១ បាន​ទៅ សា​វន សុ​ផស្សា លេខ​២ ខូវ បញ្ញា​រ័ត្ន និង លេខ​៣ ឃុន សេរី ។ ប្រភេទ​អាយុ​ពី ៨ ឆ្នាំ ដល់ ១១ ឆ្នាំ លេខ​១ ឈ្មោះ សុភាព មុនី​សិទ្ធិការ្យ លេខ​២ ឃុន ខេមរា និង​លេខ​៣ រ៉ាំ​ង អៀង​ហ្គិ​ច ចំពោះ​ប្រភេទ​អាយុ​ពី ១២ ឆ្នាំ​ដល់ ១៥ ឆ្នាំ លេខ​១ ឈ្មោះ​ឡិច ធី​ង​គង់ លេខ​២ គឹម ដឺ​វី​ប្រូ​ស្ពែ​រ៍ និង​លេខ​៣ ឆាយ រ៉ានី​កា ៕v

ទិដ្ឋភាព​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​
ទិដ្ឋភាព​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​
#