​រកឃើញ​ត្រី​បបែល​ងៀត​មាន​សារ​ធាតុគីមី​នៅ​ផ្សា​រកង​ស្រុក​ព្រៃនប់​

366
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ដែល​សហការ​ពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​មន្ត្រី​ពាក់​ព​ន្ធ័​បាន​រកឃើញ​បបែល​ងៀត​មួយចំនួនទៀត​ដែលមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​។

​សមត្ថកិច្ច​បាន​ដកហូត​យកទៅ​ដុ​ច​កម្ទេចចោល​ខណៈ​ចុះ​ពិនិត្យ​គុណភាព​ម្ហូបអាហារ​នៅ​ផ្សារ​កងកេង​ដែលជា​ផ្សារ​មូលដ្ឋាន​មួយ​ស្ថិតនៅក្នុង​ឃុំ​រាម​ស្រុក​ព្រៃនប់​កាលពី​ព្រឹក​ថ្ងៃទី​២៣​មករា​២០១៩​។​

​មន្ត្រី​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ថ្លែងថា ចំពោះ​ការពិនិត្យ​ទៅលើ​ម្ហូបអាហារ​ចម្រុះ​ផ្សេងៗ​ទៀត មានដូចជា​អាហារ​វេច​ខ្ចប់​រួច​និង​អាហារ​សមុទ្រ​ក្លាស្សេ​ជាដើម​នៅ​ផ្សារ​កងកេង​នេះ​មិនមាន​បញ្ហា​អ្វី​ឡើយ​៕S/​