​រកឃើញ​សង្វៀន​ជល់​មាន់​មួយ​នៅ​ជើងភ្នំ​ម្ចាស់​រត់​ចូល​ព្រៃ​អស់​សល់​តែមាន់​និង​ម៉ូតូ​

110
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​លោក​វរសេនីយទោ​ហួ​យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រាម​និង​ប្រជា​ការពារ​បាន​រកឃើញ​សង្វៀន​ជល់​មាន់​ដ៏​អាថ៌កំបាំង​មួយកន្លែង​។​

​លោក​វរសេនីយទោ​បាន​បន្តថា​ទីតាំង​នោះ​នៅ​ចំណុច​ជើងភ្នំ​ក្បាលហុង​ស្ថិត​ក្នុងភូមិ​អុង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ក៏បាន​ចុះបង្ក្រាប​ដកហូត​វត្ថុតាង​រួមមាន​៖១.​ម៉ូតូ​ចំនួន​៦​គ្រឿង​។​២.​មាន់​ជល់​ចំនួន​២​ក្បាល​។​៣.​កន្ត្រក​ដាក់​មាន់​ចំនួន​៥​។​ចំពោះ​អ្នកលេង​ល្បែង​ជល់​មាន់​នេះ​បាន​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​អស់​។​ករណីនេះ​សមត្ថកិច្ច​កំពុង​បន្តរ​នីតិវិធី ស្វែងរក​ម្ចាស់​ម៉ូតូ​និង​អ្នកពាក់ព័ន្ធ​៕S/​