​រកឃើញ​សាកសព​កម្មករ​ទូ​កនេ​សាទ​ម្នាក់​នៅ​បាត់​ខ្លួន​២​នាក់​ទៀត​ដោយ​មិនដឹង​មូលហេតុ​

151
ចែករម្លែក

ដោ​យះ​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​កំពុង​ស្រាវជ្រាវ​ករណី​មនុស្ស​៣​នាក់​នៅលើ​ទូក​នេសាទ​មួយគ្រឿង ដែលមាន​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​បាត់​ខ្លួន​មិនទាន់​ដឹង​មូលហេតុ ។​

​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​ប្រាប់ថា​សាកសព​បុរស​ជា​កម្មករ​នេសាទ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ជាប់​មង​នៅ​ចំណុច​ជិត​កោះ​ថាស​ក្នុង​ខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី​៣​ខែ​មិនា​២០២០​ក្រោយពី​បាត់​ខ្លួន​ជាមួយ​អ្នកនេសាទ​លើ​ទូក​ជាមួយគ្នា​សរុប​៣​នាក់​ក្នុងពេល​ចេញទៅ​នេសាទ​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​។

​ប្រភពពី​ម្ចាស់​ទូក​ឈ្មោះ​លី​គីម​លី​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ក្រុម​២៧​ភូមិ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ក្រោយ​បាត់​ដំណឹង​ទាំង​ទូក​និង​កម្មករ​នេសាទ​ទាំង​៣​នាក់ គាត់​បាន​រកឃើញ​ទូក​របស់គាត់​ជា​ប្រភេទ​ទូក​BE​នៅឯ​ថ្ម​ស​ក្នុង​ខេត្តកោះកុង​។​ប៉ុន្តែ​គ្មាន​ឃើញ​កម្មករ​និង​អ្នកបើកបរ​ទូក​នៅ​ទីនោះ​ទេ​ហើយ​បន្ទាប់មក​ក៏មាន​អ្នក​អ្នកនេសាទ​ផ្សេងទៀត​ប្រាប់ថា​បានឃើញ​សាកសព​ម្នា​ក់នៅ​ខាងជើង​កោះ​ថាស​ក្នុង​ខេត្ត​ព្រះសីហនុ​ឃើញ​ជាប់​នឹង​មង​រួច​បាន​អូស​យកមក​ដីគោក​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​។

​សមត្ថកិច្ច​ប្រាប់​បន្ថែមទៀតថា​ក្រៅពី​សាកសព​ម្នាក់នេះ នៅ​បាត់​មនុស្ស​លើ​ទូក​ចំនួន​២​នាក់​ទៀត គឺ​៖១.​ឈ្មោះ​ណែម​ពឿ​ន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បើកបរ​ទូក​មាន​ទីលំនៅ​ក្រុម​២៧​ភូមិ​៣​សង្កាត់​លេខ​១ ក្រុង ព្រះសីហនុ​។​២-​ឈ្មោះ​សុខ វណ្ណៈ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ នេសាទ​ស្នាក់​នៅលើ​ទូក​នេសាទ​។​ចំណែក​សាកសព​ឈ្មោះ​រ៉ា​ហៅ​ខ្មៅ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករ​នេសាទ​ស្នាក់​នៅលើ​ទូក​នេសាទ ។​

​ជុំវិញ​ករណីនេះ​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ធ័​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច​យ័​ពិនិត្យ​និង​ស្រាវជ្រាវ​បន្ថែម​និង​ថា​ភ្លាមៗ​មិនទាន់​អាច​បញ្ជាក់​រឿងហេតុ​ពិត​ប្រាកដថា​បែបណា​នៅឡើយ​៕S/​