​រកឃើញ​ហើយ ជើង​ខ្លាំង​អុកចត្រង្គ ចំនួន​៨​រូប ដែល​ត្រូវ​ឡើង ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៅ​អង្គរ​សង្ក្រាន្ដ​

1289
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា​
​ភ្នំពេញ​:​ជើង​ខ្លាំង​ខាង​អុកចត្រង្គ ចំនួន​៨​រូប ដែល​ចម្រាញ់​ចេញ ពី​ជើង​ខ្លាំង​ចំនួន​២៤​រូប មកពី​មណ្ឌល ចំនួន ៧ ផ្សេងគ្នា​នោះ រកឃើញ​ហើយ​។ មណ្ឌល​ទាំង​៧​នោះ មាន​រាជធានី​ភ្នំពេញ ជ្រើស​រើសយក ៦​រូប មណ្ឌល​ខេត្ត​ព្រះសីហនុ ៣​រូប កំពង់ស្ពឺ ៣ រូប កំពង់ចាម ៣ រូប សៀមរាប ៣ រូប ក្រចេះ ៣ រូប និង​មណ្ឌល​ខេត្តបាត់ដំបង ៣ រូប ។ មូលហេតុ​រាជធានី​ភ្នំពេញ យក​ដល់ ទៅ ៦​រូបនោះ ដោយសារ​អ្នកលេង​ខ្លាំងៗ ភាគច្រើន នៅ​រាជធានី​ភ្នំពេញ ។​
​ ​
​ការប្រកួត​ចែកចេញជា ៦ ពូ​ល ដែល​មួយ​ពូ​លៗ មាន​ចំនួន​៤​រូប ។ ការប្រកួត​ជុំ​ទី​១ ទម្លាក់​១២​រូប​ចេញ នៅសល់ ១២​រូប​។ ១២​រូបនេះ ប្រកួត​ខ្វែង​ជាមួយ ពូ​ល​ផ្សេងៗ​គ្នា នៅ​ធ្វើ​ឲ្យ​មាន​អ្នកឈ្នះ​៦​រូប និង ចាញ់​៦​រូប ។ ដោយសារ​អង្គ​រស​ង្ក្រា​ន តម្រូវ​ឲ្យ​មាន​កីឡាករ ចំនួន​៨​រូបនោះ ហេតុនេះ​អ្នកចាញ់ ៦ រូប ត្រូវ​ប្រកួត​គ្នា ដើម្បី​រក​អ្នកខ្លាំង ២ រូប ដើម្បី​យកទៅ​បង្គ្រប់ ជាមួយ​អ្នកឈ្នះ ៦​រូប​ទៀត ទើបបាន ៨​រូប ។​
​ ​
​ប្រការ​ដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងការ​ប្រកួត​ជម្រុះ​នេះ គឺ​ស្ដេច​អុក​ឆ្នាំ​ចាស់ ហេង សៅ​ឌី ត្រូវ​ជើងឯក​រង​ឆ្នាំ​ចាស់ ជំនាន់​ជាមួយគ្នា ទម្លាក់ចោល តាំងពី​ជុំ​ទី​១ មកម្ល៉េះ ។ អតីត​ស្ដេច​អុក ឆ​យ វី​រ៉ា ក៏​ខ្ទាត​ចេញពី​វគ្គ​ជម្រុះ រក ៨ នាក់​នេះដែរ ។​
​ ​
​ជើង​ខ្លាំង​ទាំង​៨​រូប ដែល​ត្រូវ​ឡើងទៅ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ មាន ឈាវ បូរ៉ា អតីត​ស្ដេច​អុក ២ ជំនាន់ មកពី​ខេត្តកំពង់ចាម​។ ឌី​ម ឌី​ណា មកពី​ខេត្តកំពង់ចាម កែវ វ​ឌ្ឍ​នា រាជធានី​ភ្នំពេញ ប៊ុន គា​សេង ខេត្តក្រចេះ ដែលជា​ជើងឯក​រង​ឆ្នាំ​ចាស់ ប៊ូ ប៉ុណ្ណ​ម៉ាលី​កា រាជធានី​ភ្នំពេញ អេង សេង​ហៀក ខេត្តសៀមរាប ស៊ីវ ស៊ីន​ខេត្តកំពង់ស្ពឺ និង សុខ លឹម​ហេង រាជធានី​ភ្នំពេញ ៕V

ឈាវ បូរ៉ា និង គ្រួច ចន្ថា​រិ​ទ្ធ ​ពេល​ប្រជែង​យក​តំណែង ​ស្ដេច​អុក ​លើកដំបូង​
#