​រកឃើញ​ហើយ មុខមាត់​អ្នក​ដឹក​សំរាម យកទៅ​ចោល តាមផ្លូវ​សាធារណៈ នៃ​ក្រុង​សៀមរាប​

1263
ចែករម្លែក

ដោយៈ​អង្គរតូច​
​សៀមរាប : រដ្ឋបាល​ក្រុង​សៀមរាប កាលពី​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ អំឡុង​ម៉ោង​ជិត ១១ ក្នុង​សង្កាត់​សៀមរាប បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ដឹក​សំរាម យកទៅ​ចោល តាមផ្លូវ​សាធារណៈ​។​

​បុរស​ដែល​ត្រូវ​ចាប់ខ្លួនបាន​នោះ ឈ្មោះ ទូច វណ្ណៈ ជា​ពលរដ្ឋ​រស់នៅ ក្នុងភូមិ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​

​រដ្ឋបាល​ក្រុង​សៀមរាប បង្ហាញថា ជន​ខាងលើ បាន​ដឹក​សំរាម ដោយ​មធ្យោបាយ ម៉ូតូ​រ៉ឺម៉ក យកទៅ​បោះចោល នៅតាម​ចិញ្ចើមផ្លូវ វាង​ក្រុង ត្រង់​ព្រំប្រទល់ ភូមិ​ត្រៀក សង្កាត់​សៀមរាប និង​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ មុខ​ហាង​សាំង PAPA ដែលជា​ទីតាំង ទើបបាន​សំអាត​រួច កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ ។ បច្ចុប្បន្ន រ៉ឺម៉ក​សំរាម បាន​ឃាត់ទុក នៅ​សាលាសង្កាត់​សៀមរាប​។ ឯ​ម្ចាស់​ឲ្យ​វិល​ទៅផ្ទះ​វិញ រង់ចាំ​ការដោះស្រាយ នៅពេល​ក្រោយ ។​

​ជាមួយនឹង​ហេតុការណ៍​ខាងលើ អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង ក៏បាន​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ វេច​ខ្ចប់​ទុកដាក់​សំរាម ឱ្យបាន​ល្អ ចំពោះ​ទីតាំង​ដែល​សេវា​ក្រុមហ៊ុន មិន​ទៅដល់​សូម​ទំនាក់ទំនង ជាមួយ​ភូមិ ឬ​សង្កាត់ ដើម្បី​មាន​វិធាន​ការដឹកចេញ ។​

​សូម​បញ្ចា​ក់ថា ការចាប់​ឃាត់ខ្លួន បុរស​ខាងលើនេះ ស្មើនឹង​ការជូនដំណឹង​ជាថ្មី ដល់​ពលរដ្ឋ ក្នុង​ខេត្តសៀមរាប ទាក់ទង​នឹង​ការ​ចោល​សំរាម តាម​ទីសាធារណៈ​៕​V

#