​រកឃើញ​អ្នកខ្លាំង ក្នុងការ​ប្រកួត​ជើងឯក បុរស​ខ្លាំង​

583
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​: ការប្រកួត​ជ្រើសរើស ជើងឯក​បុរស​ខ្លាំង លើក​ទី​១ ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​ខួប ២០ ឆ្នាំ នៃ​នយោបាយ​ឈ្នះ​ឈ្នះ បានបញ្ចប់​ហើយ នៅ​យប់​ថ្ងៃទី ៣០ ធ្នូ ២០១៨ ។​

​សម្រាប់​ការប្រកួត​នេះ មាន​កីឡាករ ចូលរួម​ចំនួន ៣០ រូប គឺ​លើសពី​ការចុះឈ្មោះ​ដំបូង ដែលមាន​ចំនួន​តែ ២៥ នាក់​នោះ ។ ការប្រកួត​នេះ ចែកចេញជា ២ ប្រភេទ​ទម្ងន់ គឺ​ទម្ងន់​ក្រោម ៧០ គីឡូក្រាម និង​លើ ៧០ គីឡូក្រាម ។ ការប្រកួត​នេះ មាន​ចំនួន ៥ វិញ្ញាសា ហើយ​បេក្ខជន ដែល​ចូលរួម​ប្រកួត​នេះ ត្រូវតែ​ប្រកួត​ឲ្យ​គ្រប់​វិញ្ញាសា​ទាំង ៥ ។ វិញ្ញាសា​ទាំង ៥ នេះ គឺ​វិញ្ញាសា​ឱប​បាវ​ខ្សាច់ រមៀល​កង់ឡាន អូស​ឡាន លើក​ទម្ងន់​ធ្ងន់ និង​លើក​ទម្ងន់​ធ្ងន់ បានយូរ​។​

​សម្រាប់​ប្រភេទ​ទម្ងន់​ក្រោម ៧០ គីឡូក្រាម ចំណាត់ថ្នាក់​លេខ ១ កីឡាករ ឌុ​ច ប៊ុន​រ័ត្ន មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ចំណាត់ថ្នាក់​លេខ​២ កីឡាករ យ៉ាន់ ដាម មកពី​ក្រសួងការពារជាតិ ។ ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាករ គឹម ប៊ុន​សុង មកពី​ក្លិប Homes Gym និង​កីឡាករ​បួស ផា​យ៉ា មកពី​ក្លិប​គីង​កុង​។​

​សម្រាប់​ប្រភេទ​ទម្ងន់​លើ ៧០ គីឡូក្រាម ចំណាត់ថ្នាក់​លេខ ១ កីឡាករ ហេង វុទ្ធី មកពី​សមាគម​កីឡា​ក្រសួងមហាផ្ទៃ ។ លេខ​២ កីឡាករ ជឿ​ម ពិសិដ្ឋ មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ។ លេខ​៣ ស្ទួន កីឡាករ ឆាំ ពិ​ស៊ីន ក្រសួងមហាផ្ទៃ និង​កីឡាករ ឈុន​ឌី រតនា ក្លិប Home Gym ៕v

ទិដ្ឋភាព​ប្រកួត
ទិដ្ឋភាព​​បំពាក់​មេដាយ​ដល់​ជ័យលាភី​