​រកឃើញ​អ្នកឈ្នះ​រង្វាន់ ១ ម៉ឺន​ដុល្លារ លើក​ទី ២ និង​ទី ៣ ពី​ស្រា​បៀរ​អាន់​ឆ័​រ​

335
ចែករម្លែក

អត្ថបទ​៖ ក្រុមហ៊ុន​
​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ បានរៀបចំ​កម្មវិធី ប្រគល់​រង្វាន់​លើក​ទី​ពីរ ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ ចំនួន​២​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ពាន់​ដុល្លារ ចំនួន ១៤ នាក់ ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់ ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ត្រូវបាន​រៀបចំឡើង ជាពិសេស សម្រាប់​អតិថិជន របស់​ស្រា​បៀរ​អាន់​ឆ័​រ ក្នុង​គោលបំណង ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

​លោក ប៉ែន សុខ​រស់ មកពី​ខេត្តកំពង់ឆ្នាំង ដែលជា​អ្នកឈ្នះ​រង្វាន់ ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ ពី​ស្រា​បៀរ​អាន់​ឆ័​រ បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ញ៉ាំ​ស្រា​បៀរ​ច្រើន​។ ខ្ញុំ​សំ​ណូ​ម​ពរ ឲ្យ​បងប្អូន​ញ៉ាំ​ស្រា​បៀរ​ច្រើន​ដូច​ខ្ញុំ ដែល​អាច​ឈ្នះ​រង្វាន់ ស្រា​បៀរ​អាន់​ឆ័​រ កាន់តែច្រើន ពីព្រោះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ នៅមាន​ច្រើន​ទៀត រង់ចាំ​បងប្អូន​។ កាលនោះ ខ្ញុំ​មាន​អារម្មណ៍ រំភើប​រីករាយ​ក្រៃលែង ពេល​ដឺ​ង​ថា ត្រូវ​រង្វាន់​។​”

​ចំណែកឯ​អ្នកស្រី គាំ សុគន្ធា មកពី​ខេត្តកំពង់ស្ពឺ ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ ពី​ស្រា​បៀរ​អាន់​ឆ័​រ បាន​មានប្រសាសន៍ថា​៖ គាត់​ត្រូវ​រង្វាន់ នៅពេល​ផឹក​ជួបជុំ​មិត្ត​ភ័ក្តិ​។ នៅពេល​គាត់​ដឹងថា ត្រូវ​រង្វាន់​ធំ ១ ម៉ឺន​ដុល្លារ គាត់​មាន​អារម្មណ៍ រំភើប​រីករាយ​ក្រៃលែង​។ “​ខ្ញុំ​ឈ្នះ​រង្វាន់​ពិតៗ​។ ខ្ញុំ​ជ្រើសរើស​ញ៉ាំ​ស្រា​បៀរ​អាន់​ឆ័​រ តាំងពី​មិនទាន់មាន​រង្វាន់ រហូតដល់​មាន​រង្វាន់​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង ហើយ​ខ្ញុំ​នឹង​យកលុយ​នេះ ទៅរក​ស៊ី និង​ផ្គត់ផ្គង់​គ្រួសារ​។​”

​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ ចំនួន ២ រូប បានទទួល​រង្វាន់​ពី​លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ និង​លោក Roderick Leong នាយក​ផ្នែក​លក់ នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ។ អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ពាន់​ដុល្លារ ចំនួន​១៤ នាក់ បានទទួល​រង្វាន់​ពី​លោក Fahmi Rajendra ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ នៃ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​។

​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​ស្រា​បៀរ​អាន់​ឆ័​រ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ ស្រា​បៀរ​អាន់​ឆ័​រ ១​កំប៉ុង ១២​កំប៉ុង ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង ១០០០០ (​មួយ​ម៉ឺន​) ដុល្លារ ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ពាន់​ដុល្លារ ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ ពីរដង​ជា​រៀងរាល់ខែ នៅ​ការិយាល័យ​រោងចក្រ ​ស្រា​បៀរ​អាន់​ឆ័​រ​​​។

ចំពោះ​រង្វាន់​ផ្សេងទៀត លោកអ្នក​អាច​បើក​ភ្លាម នៅតាម​ដេប៉ូ​ចែកចាយ ​ស្រា​បៀរ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង ដែល​ឈ្នះ​រង្វាន់​។ សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់ អាចជា​រូបអ្នក​!!! ​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។ រីករាយ​ស្រស់ថ្លា ពិសា​ដោយ​ការទទួលខុសត្រូវ​៕v