ដោយៈប.ជ័យ/បន្ទាយមានជ័យ៖ជនម្នាក់រក្សាទុកនិងសេពគ្រឿងញៀនត្រូវសម្ថកិច្ចចាប់បញ្ជូនទៅតុលាការកាលពីថ្ងៃទី១៨ខែវិចិ្ឆកាឆ្នាំ២០១៩នៅចំណុចភូមិក្បាលកោះសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថាករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់។ជនសង្ស័យមានឈ្មោះ អៀក វិត ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។បច្ចុប្បន្នរស់នៅភូមិក្បាលកោះសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតនិងរឹបអូសវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា(មេតំហ្វេតាមីនទឹកកក) ចំនួន ០២កូនថង់ ទម្ងន់ ១,០០ក្រាម ៕S/
រូបថត ៈ ជនសង្ស័យ អៀក វិត ប្រុស អាយុ ២០ឆ្នាំ (រូបៈប.ជ័យ)