​រក​ស្រា​ផឹក​មិនបាន​ដូច​ចិត្ត​រោងការ​ក្លាយជា​កន្លែង​វាយ​ប្រយុទ្ធ​គ្នា​បែកផ្សែង​

716
ចែករម្លែក

ដោយ​ពស​/​ពោ​ធ៏​សាត់​៖​នៅក្នុង​ពិធីមង្គលការ​មួយ​ខណ​:​ពេលដែល​ភ្ញៀវ​កំពុង​ចូលរួម​ទទួលទាន​អាហារ​យ៉ាង​សប្បាយ​។​ស្រាប់តែ​ផ្អើល​ឈុ​ល​ពេញ​រោងការ​ដោយសារតែ​អំពើ​ហឹ​ង្សា​មួយ​កើតឡើង​រវាង​ក្រុម​ភាគី​សាច់ញាតិ​ខាង​កូន​ក​ម្លោះ​និង​ក្រុម​សាច់ញាតិ​កូនក្រមុំ​បើកឆាក​វាយ​ប្រយុទ្ធ​គ្នា​ព្រោះ​ទំនាស់​រឿង​ទារក​ស្រា​ផឹក​មិនបាន​ដូច​ចិត្ត​។​

ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​នៅ​ទីតាំង​រោងការ​ចំណុចឃ្លាំង​ពោត​ស្ថិតក្នុង​ភូមិ​ព្រែ​កមួយ​ឃុំ​សំរោង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់​កាលពី​រសៀល​ថ្ងៃទី​១៧​ខែ​ធ្នួ​ឆ្នាំ​២០១៨​។​

​លោកតា​ន់​គា​រិ​ទ្ធ​អធិការនគរបាល​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ប្រាប់​ឱ្យដឹងថា​ភាគី​សាច់ញាតិ​ខាង​កូន​ក​ម្លោះ​មាន​គ្នា​៧​នាក់​មកពី​ស្រុក​បាកាន​។​ឯ​ភាគី​សាច់ញាតិ​ខាង​កូនក្រមុំ​មាន​គ្នា​៦​នាក់​ទាំងសងខាង​រង​របួសធ្ងន់​ស្រាល​ដូចគ្នា​មាន​ខ្លះ​បែក​ភ្នែក​ខ្លះ​បែក​មុខ​។​លោក​បាន​បន្តថា​ដើមចម​បណ្តាលឱ្យមាន​អំពើ​ហឹ​ង្សា​ខាងលើនេះ​កើតឡើង​ដោយសារ​ភាគី​សាច់ញាតិ​ក្រុម​ខាង​កូន​ក​ម្លោះ​ជា​អ្នកបង្ក​ដោយ​ផឹក​អស់​ស្រា​ហើយ​រក​ស្រា​បន្ថែម​។​

លោក​បាន​បន្តថា​ភាគី​ខាង​កូនក្រមុំ​រវល់​បម្រើភ្ញៀវ​ទៅយក​ស្រា​មកឱ្យ​ផឹក​មិនបាន​ទាន់​ចិត្ត​ក្រុម​បង្ក​កើតរឿង​ក្តៅក្រហាយ​ប្រុង​ទៅ​ទិញ​ស្រា​ពី​ខាងក្រៅ​យកមក​ផឹក​បន្ត​។​ប៉ុន្តែ​ត្រូវ​ឪពុក​កូនក្រមុំ​ឃាត់​មិន​ឱ្យទៅ​ទិញ​ព្រោះថា​ស្រា​មិនទាន់​អស់​ទេ​សូម​រង់ចាំ​បន្តិច​និង​មកដល់​ហើយ​។​ក្រុម​បង្ក​មិន​ស្តាប់​ថែមទាំង​ប្រ​ម៉ា​ថ​ខាង​ស្រី​ថា​ពួក​ស្រុកស្រែ​បានតែ​សម្លាប់ចោល​រួច​បង្ក​ជា​ហឹ​ង្សា​ប្រដាប់​ដោយ​កែវ​និង​ដំបង​ដេញ​វាយ​គ្នា​ផ្អើល​ភ្ញៀវ​ពេញ​រោងការ​តែម្តង​។​

​លោ​កថា​បន្ទាប់ពី​ហេតុ​ការ​ណ៏​នេះ​កើតឡើង​ភាគី​ក្រុម​បង្ករឿង​ខាង​កូន​ក​ម្លោះ​នាំគ្នា​ទៅផ្ទះ​អស់​ទៅ​។​លោក​បញ្ជាក់​បន្ថែមថា​ពាក់ព័ន្ធ​ករណីនេះ​សមត្ថកិច្ច​រង់ចាំតែ​ភាគី​ខាង​កូនក្រមុំ​ជា​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​គឺ​ត្រូវ​ចាត់ការ​តាមច្បាប់​តែម្តង​។​ដោយឡែក​ចំពោះ​អ្នករងរបួស​ប​ញ្ជួ​ន​យកទៅ​សង្គ្រោះ​សិន​៕S/